• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រមូលផ្តុំកម្លាំងទាំងអស់ដើម្បីជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅភាគកណ្តាលវៀតណាម


ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានចុះទៅបញ្ជាណែនាំអនុវត្តការងារទប់ទល់ជាមួយភ្លៀងទឹកជំនន់

យោងតាមរបាយការណ៍រហ័ស​ របស់គណៈ​កម្មាធិការបញ្ជាណែនាំ​មជ្ឈឹម​ទទួល​បន្ទុក​ការងារ​បង្ការ​ប្រឆាំង​គ្រោះ​មហន្តរាយ​ថា រហូត​មកដល់​ព្រឹកថ្ងៃទី​១៦​ ខែតុលា ឆ្នាំ២០១៦​​ភ្លៀង​ធ្លាក់​ទឹក​ជំនន់​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនៅ​ខេត្ត​ទាំង​អស់​ភាគ​កណ្តាល​រួមមាន​៖ ខេត្ត Thanh Hoa ខេត្ត Nghe An ខេត្ត Ha Tinh ខេត្ត Quang Binh ខេត្ត Quang Tri និង​ខេត្ត​ Thua Thien – Hue បណ្តាល​ឲ្យមនុស្សចំនួន​១៥នាក់​ត្រូវ​ស្លាប់ ៩នាក់​បាត់​ខ្លួន និង១៨​​នាក់​រងរបួស​។ ភ្លៀងធ្លាក់និងទឹកជំនន់ក៏បំផ្លាញ់ចោលផ្ទះ៧​ខ្នង ហើយផ្ទះជាង១០​ម៉ឺន​ខ្នងទៀត ត្រូវ​លិច​ក្នុង​ទឹក​ ស្រូវ ដំណាំ​លើផ្ទៃដីជិត​១២ពាន់​ហិកតា​ ​ក៏រងការខូច​ខាត​ច្រើន​ដែរ។ ផ្លូវ​គមនាគមន៍​ក៏ត្រូវ​ លិចទឹក និង​ការបាក់​ដីបណ្តាល​ឱ្យកក​ស្ទះចរា​ចរ​។ តា​មនោះ នា​រសៀលថ្ងៃទី១៥​ខែតុលា ក្រុម​ការងារ​របស់​រដ្ឋាភិបាល​ដឹក​នាំដោយ​ឧប​នាយក​រដ្ឋមន្ត្រី លោក Trinh Dinh Dung បានចុះទៅ បញ្ជាណែនាំ អនុវត្តការងារ​ទប់​ទល់​ជាមួយ​ភ្លៀងទឹក​ជំនន់នៅខេត្ត​ Thua Thien-Hue និងខេត្ត Quang Binh។

​រួមជាមួយគ្នានោះ ខេត្ត Quang Binh បានចាត់ចែងក្រុមការងារចុះមូលដ្ឋានបញ្ជា ​ណែនាំ​ផ្ទាល់​ការ​ទប់ទល់​ជាមួយ​ភ្លៀងទឹក​ជំនន់។ ខេត្ត Ha Tinh ខេត្ត Quang Tri និង ខេត្ត​ Nghe An បាន​និង​កំពុង​បញ្ជា​ណែនាំ​ឲ្យតំបន់​នានាអនុវត្ត​យ៉ាងឆាប់ៗ​ នូវវិធានការទប់​ទល់នឹងភ្លៀ​ងទឹកជំនន់​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top