• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រមូលផ្តុំរាល់ប្រភពកម្លាំងពលំជួយជនក្រីក្ររួចផុតពីភាពក្រីក្រដោយនិរន្តរភាព


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី សន្និសីទ Online លើទូទាំងប្រទេសសំដៅអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០១៦-២០២០។

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និង​ឧបនាយក​រដ្ឋមន្ត្រី​ លោក Vuong Dinh Hue អញ្ជើញធ្វើជាអធិបតីសន្និ​សីទ Online លើទូទាំង​ប្រទេស សំដៅ​អនុវត្តកម្ម​វិធីគោល​ដៅ​ជាតិ​ដំណាក់កាល​២០១៦-២០២០។ ថ្លែងមតិក្នុង​សន្និសីទ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានវាយតម្លៃថា ការងារកាត់​បន្ថយភាព​ក្រីក្រទទួលបានប្រសិទ្ធិភាពខ្ពស់ ខណៈដែលដល់​ឆ្នាំ១៩៩៣​ លើទូទាំងប្រទេសមានគ្រួសារក្រីក្រឡើងទៅដល់៥៨% ប៉ុន្តែនៅឆ្នាំ​២០១៥ បាន​ថយ​ចុះ​ត្រឹម​​៤,២៥% បើយោងតាមបទដ្ឋានចាស់។ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា៖​

​“គប្បីផ្សព្វផ្សាយទៅដល់សង្គមទាំងមូលគឺដើម្បីជនក្រីក្រ យកចិត្តទុកដាក់ដល់​ជន​ក្រីក្រ។ ការ​ផ្សព្វ​ផ្សាយ​មួយ​ទៀត​គឺស្មារ​តី​ឆ្លង​ផុត​ភាព​ក្រីក្រ ដោយខ្លួនឯងរបស់ប្រ​ជាជន​និង​តំបន់​នី​មួយៗ​។ ប្រការ​ទាំង​ពីរ​នេះត្រូវ​ដើរ​ទន្ទឹម​នឹង​គ្នា។ហើយការផ្សព្វផ្សាយ​ទី៣​គឺការ​ធ្វើពលកម្ម​ច្នៃប្រឌិត ឧស្សា​ហ៍​ព្យាយាម​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ ឈានឡើង​ធ្វើមាន​”។

​នៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបំផុសចលនា​ប្រឡង​ប្រណាំង​ប្រទេស​ជាតិ​ទាំង​មូលរួម​ដៃដើម្បី​ជន​ក្រីក្រ៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top