
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី សន្និសីទ Online លើទូទាំងប្រទេសសំដៅអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០១៦-២០២០។
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញធ្វើជាអធិបតីសន្និសីទ Online លើទូទាំងប្រទេស សំដៅអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល២០១៦-២០២០។ ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃថា ការងារកាត់បន្ថយភាពក្រីក្រទទួលបានប្រសិទ្ធិភាពខ្ពស់ ខណៈដែលដល់ឆ្នាំ១៩៩៣ លើទូទាំងប្រទេសមានគ្រួសារក្រីក្រឡើងទៅដល់៥៨% ប៉ុន្តែនៅឆ្នាំ២០១៥ បានថយចុះត្រឹម៤,២៥% បើយោងតាមបទដ្ឋានចាស់។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“គប្បីផ្សព្វផ្សាយទៅដល់សង្គមទាំងមូលគឺដើម្បីជនក្រីក្រ យកចិត្តទុកដាក់ដល់ជនក្រីក្រ។ ការផ្សព្វផ្សាយមួយទៀតគឺស្មារតីឆ្លងផុតភាពក្រីក្រ ដោយខ្លួនឯងរបស់ប្រជាជននិងតំបន់នីមួយៗ។ ប្រការទាំងពីរនេះត្រូវដើរទន្ទឹមនឹងគ្នា។ហើយការផ្សព្វផ្សាយទី៣គឺការធ្វើពលកម្មច្នៃប្រឌិត ឧស្សាហ៍ព្យាយាមដើម្បីកាត់បន្ថយភាពក្រីក្រ ឈានឡើងធ្វើមាន”។
នៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបំផុសចលនាប្រឡងប្រណាំងប្រទេសជាតិទាំងមូលរួមដៃដើម្បីជនក្រីក្រ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម