30/08/2021 21:14 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីវាយតម្លៃថាវៀតណាមបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស

កាសែត The Australia Financial Review (AFR) ដែលជាកាសែតសេដ្ឋកិច្ចឈានមុខគេប្រចាំប្រទេសអូស្ត្រាលីបានចាត់ទុកថាវៀតណាមនឹងស្ដារឡើងវិញ ក្រោយពីជំងឺរាតត្បាកូវីដ ១៩ ហើយបន្តជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស។

កម្មករផលិតគ្រឿងបន្លាស់អេឡិចត្រូនិក (រូបថត៖ TTXVN)



នៅក្នុងអត្ថបទថ្មីមួយ AFR បានវាយតម្លៃថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វៀតណាមបានទាក់ទាញក្រុមហ៊ុនពហុជាតិក្នុងវិស័យអេឡិចត្រូនិកស្បែកជើងនិងសម្លៀកបំពាក់យ៉ាងល្អប្រសើរ។ ថ្លៃពលកម្មទាប ហេដ្ឋារចនាសម្ព័ន្ធគួរឲ្យជឿទុកចិត្តបាន និងបែបទរដ្ឋបាលត្រូវបានធ្វើសាមញ្ញបនីយកម្មគឺជាកត្តាដែលបានទាក់ទាញក្រុមហ៊ុនដូចជា Samsung, Foxconn, Nike, Adidas, Gap និង Levis។

នាពេលបច្ចុប្បន្ន បើទោះបីជារងផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ -១៩ ក៏ដោយ ប៉ុន្តែ AFR បានអះអាងថាទិដ្ឋភាពដែលវៀតណាមបានក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញរបស់និយោគិនបរទេសគឺគ្មានការផ្លាស់ប្ដូរឡើយ។

ទោះបីជាការព្យាករណ៍កំណើនសេដ្ឋកិច្ចត្រូវបានបន្ទាបក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវិទូនៅតែជឿជាក់ថាវៀតណាមនឹងស្ដារឡើងវិញ។
ធនាគារ HSBC បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់វៀតណាមនៅឆ្នាំនេះពី ៦,១% មក ៥,១% ។ ថ្វីត្បិតដូច្នេះក៏ដោយ ប៉ុន្តែ សេដ្ឋកិច្ចវិទូ លោកYun Liu របស់ HSBC បានបញ្ជាក់ថាយថាទស្សន៍ស្ដារឡើងវិញរបស់វៀតណាមនៅតែមានភាពវិជ្ជមានដោយសារមានមូលដ្ឋានគ្រឹះរឹងមាំផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ