13/07/2020 13:29 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្សព្វផ្សាយព័ត៌មានថា វៀតណាមបានព្យាបាលជំងឺឆ្លងកូវីដ ១៩ សម្រាប់អ្នកបើកយន្តហោះអង់គ្លេស

​កាសែតអេឡិចត្រូនិក 9News របស់អូស្ត្រាលី នៅថ្ងៃទី ១២ ខែកក្កដា បានចុះផ្សាយព័ត៌មានថា អ្នក​បើក​យន្ត​ហោះជន​ជាតិ​អង់គ្លេសអាយុ ៤២ ឆ្នាំ ដែលធ្វើការនៅក្រុមហ៊ុនអាកាស ចរណ៍ជាតិវៀតណាម ដែលជាអ្នកជំងឺកូវីដ ១៩ ធ្ងន់​ធ្ងរបំផុតនៅ វៀតណាម ត្រូវបានព្យាបាលជាសះស្បើយពីកូវីដ ១៩ ហើយបានវិល ត្រលប់ទៅ​មាតុភូមិ​ស្កុត​លែន​វិញ​។ 
 
យោង​តាមព័ត៌មានដែល 9News ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានវៀតណាមថា អ្នកបើកយន្ត ហោះជន​ជាតិ​អង់​គ្លេស​ Stephen Cameron បានចាកចេញពីទីក្រុងហាណូយ ហើយបានទៅដល់ទីក្រុងឡុងដ៍នៅព្រឹកថ្ងៃទី ១២ ខែក​ក្កដា (ម៉ោងក្នុងស្រុក)។ អ្នកបើកយន្តហោះ Cameron គឺជាអ្នកជំងឺ​ចុង​ក្រោយ​ដែលត្រូវ​បាន​ព្យាបាល​យ៉ាង​សកម្ម​នៅវៀត​ណាម ហើយរហូតមកដល់ពេលនេះ វៀតណាមពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ទេ។
 
ក្នុងពេល​ជាមួយគ្នានោះ គេហរទំព័រ CBC.ca របស់កាណាដា នៅថ្ងៃទី១១ ខែកក្កដា  បានចុះផ្សាយអត្ថបទមួយ ដែល​មាន​ចំណងជើងថា “អ្នកបើកយន្តហោះអង់គ្លេសបានជាសះស្បើយពីជំងឺ - និមិត្តរូបនៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​ដែលទទួលបានជោគជ័យរបស់វៀតណាម បានវិលត្រ ឡប់ទៅមាតុភូមិវិញ”។ យោងតាមអត្ថបទនេះ ករណីរបស់អ្នក​ជំងឺអង់គ្លេសគឺលោក Stephen Cameron បានធ្វើឲ្យមានការរំជួលចិត្តយ៉ាងខ្លាំងនៅវៀតណាម ដែលជា​ប្រទេសគ្មានអ្នកស្លាប់ដោយសារកូវីដ ១៩ ឡើយ។ អត្ថបទនេះបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់បំផុតរបស់ Cameron និងការខិតខំប្រឹងប្រែងរបស់វេជ្ជបណ្ឌិតវៀតណាម ក្នុងការជួយសង្គ្រោះអ្នកជំងឺនេះ បានក្លាយជា​និមិត្តរូប​នៃជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹ​ងកូវីដ ១៩៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ