05/07/2021 12:20 GMT+7 Email Print Like 0

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អនុម័តលើយុទ្ធសាស្ត្រសន្តិសុខជាតិ

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ Kremlin.ru)
 

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ វេបផតថលព័ត៌មានគតិយុត្តបានបង្ហោះជាផ្លូវការនូវក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលអនុម័តលើយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រទេសនេះ។ យុទ្ធសាស្ត្រថ្មីបានលើកឡើងអាទិភាពយុទ្ធសាស្ត្រសំខាន់ៗរបស់រុស្ស៊ីដូចជាការអភិរក្សជនជាតិរុស្ស៊ី ការពារតម្លៃខាងស្មារតីនិងសីលធម៌ជាប្រពៃណីរបស់រុស្ស៊ី ក៏ដូចជាសន្តិសុខអេកូឡូស៊ីនិងការប្រើប្រាស់ដោយសមហេតុផលនូវប្រភពធនធានធម្មជាតិផងដែរ។

បញ្ហាមួយក្នុងចំណោមបញ្ហាស្នូលដែលត្រូវបានលើកឡើងក្នុងយុទ្ធសាស្ត្រថ្មីនោះ គឺការរំលេចនូវសារ សំខាន់កាន់តែកើនឡើងនៃខឿនការពារជាតិ។ ក្នុងចំណោមភារកិច្ចស្នូលៗ រុស្ស៊ីផ្ដល់អាទិភាពដល់ការការពារផលប្រយោជន៍ជាតិរបស់ប្រជាពលរដ្ឋរុស្ស៊ីនៅក្នុងប្រទេសនិងនៅឯបរទេស។ យុទ្ធសាស្ត្របានសង្កត់ធ្ងន់ថា ដើម្បីការពារផលប្រយោជន៍ជាតិរបស់រុស្ស៊ីឲ្យផុតពីការគំរាមកំហែងនានាពីខាងក្រៅនិងខាងក្នុង ដែល “រួមទាំងសកម្មភាពគ្មានសុឆន្ទៈពីបរទេស” នោះ ត្រូវតែបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់សមិទ្ធផលនិងប្រៀបខ្លាំងប្រកួតប្រជែងនាបច្ចុប្បន្នរបស់រុស្ស៊ី។

កំណែថ្មីនៃយុទ្ធសាស្ត្រសន្តិសុខជាតិបានចាត់ទុកថា ការដែលណាតូកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធយោធានៅជិតព្រំដែនរុស្ស៊ី ហើយជំរុញខ្លាំងនូវប្រតិបត្តិការចារកម្មនោះ បានធ្វើឲ្យកើនឡើងគ្រោះថ្នាក់យោធានិងការគំរាមកំហែងយោធាចំពោះសហព័ន្ធរុស្ស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ