07/06/2020 14:31 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមកំហែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

 ប្រធានាធិបតីអាមេរិកលោក Donald Trump  កាលពីថ្ងៃទី ៥ ខែមិថុនា​បានប្រើ​ពាក្យដៀម​ដាមជាថ្មី​ម្តង​ទៀត​ដោយ​គំរាម​កំហែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំ​ណាក់​កាលទី ១ ជាមួយប្រទេសចិន។
 
ក្នុងសន្និសីទ​សារព័ត៌មាននៅសេតវិមានដោយមានការចូលរួមពីមន្ត្រីជាច្រើនក្នុង  គណៈរដ្ឋមន្ត្រី លោក Donald Trump  បាន​លើកឡើងពីបញ្ហាជាច្រើនទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ដែលក្នុង​នោះរួម​មាន​ប្រធាន​បទសេដ្ឋ​កិច្ចនិងពាណិជ្ជ កម្ម។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងសហរដ្ឋ​អាមេរិក​និង​ចិន​លោក Trump បានឲ្យដឹងថា
 
“ខ្ញុំមាន​ការវាយតម្លៃខុសប្លែកបើប្រៀបធៀបនឹងកាលពី ៣ ខែមុន។ នេះជាការព្រមព្រៀងដ៏អស្ចារ្យ។ ខ្ញុំនឹង​និយាយ​បាន​ថាពួកគេទិញរបស់របរជាច្រើនពីយើង។ ការចុះសម្រុងជាមួយចិនគឺជារឿងល្អ។ ប៉ុន្តែខ្ញុំមិន​ប្រាក​ដ​ថាតើ​ប្រការ​នេះនឹងត្រូវបានរក្សាទុកដែរឬទេ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចប្រាប់អ្នកនាពេលឆាប់ៗនេះ។ ខ្ញុំក៏គិតថា​ប្រទេស​ចិនចង់ចុះសម្រុងជាមួយយើងច្រើនដែរ ប៉ុន្តែយើងបានកសាងមូលដ្ឋានកម្លាំងដ៏ធំធេងដែរ។ ហេតុដូច្នេះនៅ​ពេលដែលជួបបញ្ហាអស្ថិរភាពយើងអាចបញ្ចប់កិច្ចព្រមព្រៀងនេះបានដែរ»។
 
លោក Trump ក៏បានជឿជាក់ថា​សហរដ្ឋអាមេរិកនឹងវិលត្រឡប់មក ដើម្បីឈាន​ទៅសម្រេច​បាននូវ​សេដ្ឋកិច្ច​ដ៏ល្អបំផុត​នៅលើពិភពលោកហើយឆ្នាំ ២​០២១ គឺជាឆ្នាំដ៏ល្អបំផុតមួយ ដែលសហរដ្ឋអាមេរិក​ធ្លាប់មាន​ទាក់ទងទឹង​វិស័យសេដ្ឋកិច្ច ។ លោកក៏បន្ថែមទៀតថាខឿន​សេដ្ឋកិច្ចចិន នឹងមិនអាច​តាមទាន់​អាមេរិក​នោះទេ​៕​

 

តាម VOV - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ