01/02/2020 19:24 GMT+7 Email Print Like 0

ប្រធានាធិបតីមីយ៉ាន់ម៉ាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាលោក Ly Quoc Tuan បានជូនសារតាំងឡើង
ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint នៅរដ្ឋធានី Nay Pyi Taw (រូបថត៖ TTXVN)

 

នាថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាលោក Ly Quoc Tuan បានជូន​សារ​តាំង​ឡើង​ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Win Myint នៅរដ្ឋធានី Nay Pyi Taw។ បន្ទាប់ពីពិធីជូន​សារ​តាំង​នេះ ​លោកឯ​កអគ្គរដ្ឋទូត Ly Quoc Tuan បានជួបសន្ទនាជាមួយលោកប្រធានាធិបតី U Win Myint។ 

 
លោកប្រធានាធិបតី​ U Win Myint បានបញ្ជាក់ពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរដូចជា ការផ្លាស់ប្តូរប្រតិ​ភូគ្រ​ប់ថ្នាក់ កិច្ចសហប្រតិបត្តិការវិនិយោគរបស់វៀតណាម ក៏ដូចជាវិស័យសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​ រវាងប្រទេសទាំងពីរត្រូវបានបង្កើននិងអ​ភិវឌ្ឍន៍ប្រកប​ដោយល្អប្រសើរនាពេលកន្លងមក។
 
លោក​ឯកអគ្គរដ្ឋទូត Ly Quoc Tuanបានសង្កត់ធ្ងន់ថា ទំនាក់​ទំនងភាព​ជាដៃគូកិច្ច​សហប្រតិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយរវាង​ភាគីទាំងពីរ​គឺជាមូលដ្ឋាន​ក្រឹះសម្រាប់​ការបន្ត​អភិវឌ្ឍន៍​ខ្លាំងក្លានូវ​វិស័យ​សហប្រតិ​បត្តិការ រវាង​វៀតណាម​ - មីយ៉ាន់ ម៉ា ជាពិសេសគឺនៅពេលដែលវៀតណាមបានក្លាយទៅជាប្រធានអាស៊ាន ២០២០ និងជា​សមាជិកមិន​អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គ​ការសហប្រជាជាតិអាណត្តិ ២០២​០-២០២​១៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ