17/02/2019 11:12 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកបើកចំហលទ្ធភាពពន្យាពេលកំណត់តម្លើងពន្ធលើទំនិញ ចិន


 សាច់ជ្រូកត្រូវបានលក់នៅផ្សារទំនើបមួយនៅទីក្រុង Irvine រដ្ឋCalifornia សហរដ្ឋអាមេរិក (រូបថត៖ AFP / VNA)

 ក្នុង​បរិបទដែលអាមេរិកនិងចិនត្រៀមរៀ​បចំប​ន្ត​ កិច្ច​ចរចាពាណិជ្ជកម្ម​នាសប្ដាហ៍​ខាង​មុខ​នៅទីក្រុង​វ៉ាស៊ីន​តោន​នោះ ​នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រធានាធិបតីអាមេរិក​ លោក Donal​d Trump បា​នបើក​ចំហ​រលទ្ធភាព​ពន្យាពេលកំណត់​ដល់ថ្ងៃទី ១ ខែមិនា សំដៅទទួលបានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មមួយជា​មួយ​ចិន ខណៈ​ដែល​នៅតែរក្សាអត្រាពន្ធនាបច្ចុប្ប​ន្នដ​ដែល។
 
ថ្លែង​ទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេតវិមាននោះ ប្រធានាធិបតី លោក Donald Trump បាន​ឲ្យដឹង​ថាលោក​អាចនឹងពន្យារពេលកំណត់តម្លើងពន្ធលើ​ទំនិញនាំចូលពីចិន ប្រ​សិនបើ​លោក​មានអារម្មណ៍​ថាភាគី​ទាំង​ពីរ​ជិតឈានដល់កិច្ចព្រមព្រៀង ឬកិច្ចព្រមព្រៀ​ងកំពុងដើរតាមគន្លងត្រឹ​មត្រូវ។ លោក​ប្រ​ធានា​ធិបតីអាមេ​រិក Donald Trump បានសង្កត់ធ្ងន់ថា អាមេរិ​កកំពុង ឈានចូល​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​យ៉ាងពិត​ប្រាកដ​ជាមួយចិនហើយ។ ទោះជាយ៉ាងណាក៏ដោយ​លោកប្រធានាធិបតី ​Donald Trump បាន​ទទួល​ស្គាល់​ថា​ការចរចារទាំងនេះមានភា​ពស្មុគស្មាញខ្លាំងណាស់ដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ