• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកលោក Donald Trump៖ ជំរុញទំនាក់ទំនងពាណិជ្ជកម្មត្រូវ ពឹងផ្អែកលើគោលការណ៍សមភាព

ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញថ្លែងបទសន្ទរកថានៅសន្និសីទ APEC CEO Summit នៅ​ទីក្រុង Da Nang នារសៀលថ្ងៃទី១០ ខែវិច្ឆិកា បន្ទាប់ពីមកដល់ទីក្រុងនេះដើម្បីចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។

 ប្រធានាធិបតីលោក Donald Trump អញ្ជើញថ្លែងមតិក្នុង APEC CEO Summit ២០១៧ (រូបថត៖ TTXVN)

ប្រធានាធិបតីលោក Donald Trump អះអាងថា ប្រទេសអាមេរិកមានការផ្សាភ្ជាប់ដ៏ស្អិតរមួតជាមួយប្រទេសនានាក្នុងតំបន់តាំងពីយូរណាស់មកហើយ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដែលនាវាដឹកជញ្ចូនទំនិញជាច្រើន​របស់អាមេរិកបានចូលចតកំពង់ផែរបស់ប្រទេសនានាក្នុងតំបន់ដែលក្នុងនោះមានកំពង់ផែ Da Nang របស់វៀតណាមផង។

“ថ្ងៃនេះ យើងមានវត្តមាននៅ Da Nang ដើម្បីជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ។ Da Nang កំពុងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញជាមួយរមណីយដ្ឋានស្អាតៗ ដូចជាស្ពាននាគឬឆ្នេរសមុទ្រកំពុងទទួលស្វាគមន៍ភ្ញៀវ ទេសចររាប់លាននាក់មកពីគ្រប់ទិសទីលើពិភពលោក”។

មានចំណាប់អារម្មណ៍ខ្លាំងអំពីការអភិវឌ្ឍន៍យ៉ាងលឿនរបស់វៀតណាម ប្រធានាធិបតីលោក D. Trump សង្កត់ធ្ងន់ថា៖

“នាសព្វថ្ងៃ ខឿនសេដ្ឋកិច្ចកំពុងបើកទ្វាររបស់វៀតណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍លឿនបំផុតលើពិភពលោក។ និស្សិតវៀតណាមត្រូវបានស្គាល់ដល់ជានិស្សិតពូកែបំផុតលើពិភពលោក។ ហើយ ប្រការនោះបង្កនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងណាស់”។

ប្រកាសគោលនយោបាយថ្មីរបស់អាមេរិកក្នុងតំបន់ ប្រធានាធិបតីលោក Trump អះអាងថា៖

“ថ្ងៃនេះខ្ញុំមានវត្តមាននៅទីនេះដើម្បីអះអាងនូវគោលនយោបាយរបស់អាមេរិកក្នុងតំបន់គឺជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការជាមួយប្រទេសនានា ក្នុងតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយរួមគ្នាជំរុញភាពសម្បូររុង​រឿង​និងសន្តិសុខរបស់យើង។ គោលដៅរបស់យើងខ្ញុំគឺជំរុញទំនាក់ទំនងពាណិជ្ជកម្មដោយឈរលើគោលការណ៍សមភាពនិងមានការទទួលខុសត្រូវ”។

ជាទីបញ្ចប់ ប្រធានាធិបតីលោក Donald Trump អះអាងថា អាមេរិកបានកំពុងនិងបន្តជាដៃគូ មិត្តភក្តិនិងសម្ព័ន្ធមិត្តរបស់ប្រទេសនានាក្នុងតំបន់ APEC នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top