ប្រធានាធិបតីរុស្ស៊ីផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយ EU និងអាមេរិក (Image: VNA)
នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាស ត្រៀមខ្លួនជាស្រេចប្រក្រតីទំនាក់ទំនង ដែលបានបែកបាក់ជាមួយ EU ប៉ុន្តែ សង្កត់ធ្ងន់ថា៖ លោកខាងលិចគប្បីទទួលខុសត្រូវអំពីស្ថានភាពអាក្រក់ទៅៗក្នុងទំនាក់ទំនងនេះ។ ថ្លែង មតិនៅវេទិការសេដ្ឋកិច្ចអន្តរជាតិលើកទី ២០ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Saint Peteburg ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា៖ សហភាពអឺរ៉ុប (EU) នៅជាដៃគូពាណិជ្ជ កម្មសំខាន់របស់រុស្ស៊ី ប៉ុន្តែ ការដាក់ទណ្ឌកម្មរបស់ប្លុកនេះទៅលើរុស្ស៊ី ដែលទាក់ទិនដល់បញ្ហា នៅអ៊ុយក្រែនបាននាំឲ្យមានការបែកបាក់ ក្នុងទំនាក់ទំនងទ្វេភាគី។ ក្រៅពីនោះ ប្រធានាធិបតី រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងក្លាការរីករាលដាល របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងNATO ព្រមទាំងព្រមានថា៖ ប្រសិនបើប្លុកយោធានេះបន្តគោលនយោបាយប្រឆាំងរុស្ស៊ី ដោយឯតោភាគីនោះនឹងនាំទៅដល់ផលវិបាកដ៏ធ្ងន់ធ្ងរ។ លោកPutin បានអះអាងថែមទៀតថា៖ រុស្ស៊ីមិនចង់កើតមានសង្គ្រាមត្រជាក់ថ្មីណាមួយទេ ហើយប្រសិនបើភាគីទាំងពីរសហការការពារខ្លួនឯងនោះគឺជៀសវៀងគ្រោះអាសន្ននេះ។ ប្រធានាធិបតីរុស្ស៊ីបានប្រកាសថា៖ រុស្ស៊ីនឹងសហប្រតិបត្តិការជាមួយបេក្ខជនណាដែលនឹងត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតីអាមេរិកជាបន្ត។ ប៉ុន្តែ លោកលើកច្បាស់ថា៖ ម៉ូស្គូគ្មានគោលបំណងចង់ឲ្យ វ៉ាស៊ីនតោនធ្វើអន្តរាគមន៍ក្នុងបញ្ហារបស់រុស្ស៊ីទេ។ ក៏ក្នុងសេចក្តីប្រកាសពោលខាងលើដែរលោក Putinបានឯកភាពជាមួយការផ្តើមគំនិតរបស់វ៉ាស៊ីនតោន អំពីការឯភាពក្រុមប្រឆាំងចូលក្នុងរដ្ឋាភិបាលស៊ីរីបច្ចុប្បន្នហើយសង្កត់ធ្ងន់ថែមទៀតថា៖ ប្រធានាធិបតីស៊ីរីលោក Bashar al Assad បានឯកភាពអំពីភាពចាំបាច់ត្រូវមានដំណើរការនយោបាយមួយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម