03/04/2019 10:02 GMT+7 Email Print Like 0

ប្រធានសភាជាតិបារាំងទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan


 ប្រធានសភាជាតិបារាំង លោក Richard Farrand និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថតៈ VOV)
 

 នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩ នៅវិមានរដ្ឋ សភាបារាំង នៃទីក្រុងប៉ារីស ប្រធានសភាជាតិបារាំង លោក​ Richard Farrand បានធ្វើជាអធិបតីក្នុងពិធី​ទទួលបដិសណ្ឋារ កិច្ច លោកស្រីប្រធានរដ្ឋ​សភាវៀតណាម Nguyen Thi Kim Ngan និងគណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាម។ 

នៅក្នុង​​ជំនួបពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍មក លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាង​ថា: វៀតណាមជានិច្ចកាល យកចិត្តទុក​ដាក់​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជាមួយ​បារាំង​ក្នុង​គោល​នយោបាយ​កិច្ចកា​របរទេសនិងមានបំណងប្រាថ្នាថា នា​ពេលអនាគត ភា​គីទាំងពីរ​នឹង​រឹត​បន្តឹង​និង​ធ្វើឲ្យ​ស៊ីជម្រៅ​ថែមទៀត​ នូវកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។  ប្រធានរ​ដ្ឋសភាវៀតណាមបានលើក​ឡើង​ថា វៀតណាម​វាយតម្លៃខ្ព​ស់ ចំពោះគោលនយោបាយរបស់បារាំ​ង ក្នុងការ​ពង្រឹង​និងពង្រីក​កិច្ចសហប្រតិ​បត្តិការ​សេដ្ឋកិច្ច​ជាមួយ​វៀតណាម និងស្នើរថា ភាគីទាំងពីរនឹងគាំទ្រសហគ្រាសនៃ​ប្រទេសទាំងពីរ ឲ្យ​ជ្រៀតចូល​ទីផ្សារ​របស់​គ្នាទៅ​វិញទៅមក។​

ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើរបារាំងគាំទ្រ វៀតណាម​ក្នុង​ការ​ជំរុញ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ។ នេះគឺជា​បញ្ហា​ដ៏សំខាន់​មួយ​សំរាប់​បម្រើ​ផល​ប្រយោជន៍​​របស់​​វៀត​ណាម និងសហភាពអឺរ៉ុប ក្នុងនោះមានទាំងបារាំងតែម្តង។ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏​បាន​ស្នើ​រឱ្យបារាំង​ជួយជំរុញដើម្បីកិច្ចព្រមព្រៀង EVFTA បានចុះហត្ថលេខានិងអនុម័ត ​នាពេលឆាប់ៗ។ ​លើស​ពី​នេះទៅទៀត​ ធ្វើឲ្យកិច្ចព្រមព្រៀង ​EVFTA ក្លាយជាខ្លឹមសារសំខាន់នៃរបៀបវា​រៈរបស់ក្រុមប្រឹក្សា​អឺរ៉ុប (EC) ​ដើម្បី​​បង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញការចុះហត្ថលេខា។

 


ទិដ្ឋភាពនៃជំនួបពិភាក្សា
 

ក្នុង​ឱកាស​នេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើឱ្យបារាំង គាំទ្រការដកចេញនូវ “កាតលឿង” របស់​ EU សម្រាប់វៀតណាម ព្រមទាំងជម្រាបថា វៀត ណាម កំពុង​ព្យាយាម​អនុវត្ត​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​ផង​ដែរ។

ជាការ​ឆ្លើយតប ប្រធានសភាជាតិបារាំងបានឲ្យដឹងថា បារាំងនិង​សភាជាតិ​បារាំង​បាន​គាំទ្រការ​ចុះហត្ថ​លេខានិង​ការផ្តល់ស​ច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ។ ម្យ៉ាង​វិញទៀត ភាគីទាំង​ពីរត្រូវមាន​សកម្មភាព​ខ្លាំង​ក្លា​​ថែម​​ទៀត ដើម្បីទាញយកអត្ថប្រយោជន៍​និងលើកកម្ពស់ការចុះហត្ថលេខាជា​ផ្លូវការ​។ លោក​ប្រធាន​សភា​ជាតិ​​បារាំងបាន​ឲ្យដឹងថែមទៀតថា លោកនឹងមកបំពេញទ​ស្សនកិច្ចជាផ្លូវការនៅវៀត​ ណាម​នាពេល​ឆាប់​ៗ​​នេះ ជាមួយគណៈប្រតិភូរួមមានស​មាជិកសភាបារាំងនិងអង្គភាពអាជីវ​កម្មបារាំងជាច្រើន ដើម្បីបន្ត​ជំរុញ​ទំនា​ក់​​ទំនងរវាងប្រទេសទាំងពីរ រដ្ឋ​ សភានៃប្រទេសទាំងពីរ ព្រម​ទាំងអះ​អាងថា រដ្ឋ​សភាបា​រាំងជា​និច្ចកាល បើកទ្វារ​​ដើម្បីស្វាគមន៍​សមាជិក​រដ្ឋសភា​វៀត​ណាម អញ្ជើញមក​បំពេញទស្សនា​និង​ធ្វើការផ្លាស់​ប្តូរបទ​ពិសោធន៍​ទៅវិញ​​ទៅមក​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ