09/01/2022 13:43 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh

នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh (រូបថត៖ TTXVN)


ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីវៀតណាម-ឡាវ និងជោគជ័យនៃពិធីបើក “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ឡាវ-វៀតណាមឆ្នាំ ២០២២”  ព្រមទាំងបានសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានទំហំធំណាស់។ តាមនោះ ភាគីទាំងពីរត្រូវបន្តពង្រីកទំនាក់ទំនងនយោបាយល្អប្រសើរឲ្យកាន់តែស្អិតរមួត ហើយប្រែក្លាយសក្តានុពលនិងគុណសម្បត្តិទាំងនោះទៅជាផែនការសហប្រតិបត្តិការ គម្រោងការ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជាមួយគ្នា សម្របសម្រួលយ៉ាងជិតស្និទ្ធ និងចាត់វិធានការនានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ ក៏ដូចជាការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់ និងសេដ្ឋកិច្ចឌីជីថល។ ភាគីទាំងពីរបានឯកភាពរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីគាំទ្រកម្ពុជាបំពេញប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយរក្សាបាននូវសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ