• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង៖ ឱកាសសម្រាប់ភាគីទាំងពីរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងការងារ

ភាគីទាំងពីរនឹងអញ្ជើញពិភាក្សាលើខ្លឹមសារជាក់ស្តែងមួយចំនួន រួមទាំងបណ្តាញរដ្ឋសភា តាមរយៈការចែករំលែក បទពិសោធន៍លើការងារនីតិប្បញ្ញត្តិ ក៏ដូចជាការសម្របសម្រួលការត្រួតពិនិត្យផងដែរ។

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១២ ខែធ្នូ។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពលកម្ម និងការជួបប្រាស្រ័យប្រជាជន។ ភាគីទាំងពីរនឹងអញ្ជើញពិភាក្សាលើខ្លឹមសារជាក់ស្តែងមួយចំនួន រួមទាំងបណ្តាញរដ្ឋសភា តាមរយៈការចែករំលែកបទពិសោធន៍លើការងារនីតិប្បញ្ញត្តិ ក៏ដូចជាការសម្របសម្រួលការត្រួតពិនិត្យផងដែរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធានារ៉ាប់រងសង្គមទ្វេភាគី។ នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយរវាង វៀតណាមនិងកូរ៉េខាងត្បូង ហើយក៏ជាកិច្ចព្រមព្រៀងធានារ៉ាប់រងសង្គមដំបូងបង្អស់ដែល វៀតណាមបានចុះហត្ថលេខាជាមួយបរទេស ក្នុងគោលបំណងធានាសិទ្ធិរបស់កម្មករ និយោជិតទាក់ទងនឹងពេលវេលាធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជានៅប្រទេស វៀតណាម ហើយនឹងត្រូវបានបូកបញ្ចូលគ្នាដើម្បីគណនាសម្រាប់និយោជិតនៅពេលពួកគេចូលនិវត្តន៍។ លើសពីនេះ គ្រោងនឹងមានកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្សេងទៀតរវាងក្រសួង វិស័យ និងធុរកិច្ចនៃប្រទេសទាំងពីរនឹងបានចុះហត្ថលេខាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះផងដែរ។

ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង និងជាពិសេសគឺសាកូរ៉េខាងត្បូងកំពុងអនុវត្តន៍ “គោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មី”។ នេះជាឱកាសសម្រាប់ភាគីទាំងពីរជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពលកម្ម និងការផ្លាស់ប្តូរប្រជាជន។ល។

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top