28/11/2021 13:53 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយអតីតប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វីសលោក Schneider Ammann

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុង Bern ប្រទេសស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Schneider Ammann អតីតប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វីសលោក Philipp Roesler។
 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយលោក Johann Schneider-Ammann អតីតប្រធានសហព័ន្ធស្វីស (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុង Bern ប្រទេសស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Schneider Ammann អតីតប្រធានាធិបតីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វីសលោក Philipp Roesler; ជួបជាមួយកុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេសស្វីស អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសអាល្លឺម៉ង់ (២០០៩ - ២០១៣); និងជួបជាមួយអតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់ (FDP) ផងដែរ។

ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc មានបំណងចង់ឲ្យលោក Schneider Ammann ដោយតួនាទីក៏ដូចជាកិត្យានុភាពរបស់ខ្លួនក្នុងសហគមន៍ធុរកិច្ចស្វីស បន្តគាំទ្រការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអាទិភាពដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។

ប្រធានរដ្ឋ លោក  Nguyen Xuan Phuc ជូនវត្ថុអនុស្សាវរីយ៍ដល់អតីតប្រធានាធិបតីស្វីស Johann Schneider-Ammann (រូបថត៖ TTXVN)

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យលោក Schneider Ammann និងលោក Philipp Roesler គាំទ្រយ៉ាងសកម្មចំពោះការបញ្ចប់ការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) សំដៅបង្កើតកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិងស្វីស ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។

អតីតប្រធានាធិបតី S. Ammann និងលោក Phillipp Roeser បានបញ្ជាក់ថា ជាមួយនឹងកិត្យានុភាពនិងឥទ្ធិពលរបស់ខ្លួន អ្នកទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកលើកកម្ពស់ការបញ្ចប់ដំណើរការចរចាពាណិជ្ជកម្មសេរីនិយាយរួម ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរនិយាយដោយឡែក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ