22/09/2021 23:39 GMT+7 Email Print Like 0

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ

ចូលរួមសម័យប្រជុំ មានប្រមុខរដ្ឋនិងតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ ប្រធានមហាសន្និបាត អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំជាច្រើននៃអង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋ លោក Nguyen Xuan Phuc  បានចូលរួមសម័យបើកដ៏សំខាន់នេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ dangcongsan.vn)

នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានប្រារព្ធពិធីបើកកិច្ចប្រជុំពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានប្រធានបទ “មានទំនុកចិត្តនិងភាពធន់-ឆ្ពោះទៅរកការស្តាឡើងវិញក្រោយកូវីដ ១៩ ការស្ថាបនាប្រកបដោយនិរន្តរភាព ការពារភពផែនដី ជំរុញសិទ្ធិមនុស្សនិងកំណែទម្រង់អង្គការសហប្រជាជាតិ”។ ចូលរួមសម័យប្រជុំ មានប្រមុខរដ្ឋនិងតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ ប្រធានមហាសន្និបាត អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំជាច្រើននៃអង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋ លោក Nguyen Xuan Phuc  បានចូលរួមសម័យបើកដ៏សំខាន់នេះ។

កិច្ចប្រជុំពិភាក្សារួមគ្នាជាន់ខ្ពស់នៃសម័យប្រជុំមហាសន្និបាតលើកទី ៧៦ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាង ១០០ នៅជុំវិញពិភពលោក ដើម្បីពិភាក្សានិងស្នើដំណោះស្រាយសកម្មភាពពហុភាគីដើម្បីដោះស្រាយបញ្ហាពិភពលោក ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ ដូចជា៖ ផលប៉ះពាល់អូសបន្លាយនៃជំងឺរាតត្បាត កូវីដ-១៩ ការស្តារឡើងវិញនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាដើម។

សម័យពិភាក្សារួមគ្នាជាន់ខ្ពស់នឹងបន្តរហូតដល់ថ្ងៃទី ២៧ ខែកញ្ញា ហើយយោងតាមកម្មវិធី លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅរសៀលថ្ងៃទី ២២ ខែកញ្ញា (ម៉ោងនៅញូវយ៉ក) ដែលក្នុងនោះ ដាក់ចេញដំណោះស្រាយរយៈពេលវែងនិងទូលំទូលាយ បញ្ហាអន្តរជាតិបន្ទាន់នាពេលបច្ចុប្បន្ននេះ ដើម្បីរួមចំណែកក្នុងការការពារសន្តិភាពនិងសន្តិសុខពិភពលោក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ននៅលើសកលលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ