• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc  ទទួលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន   (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១០-១២ ខែកញ្ញា។

នៅក្នុងជំនួបនេះប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាវៀតណាមគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយជាមួយជប៉ុន។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នោះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យជប៉ុនបន្តជួយឧបត្ថម្ភវ៉ាក់សាំងជូនវៀតណាម ក៏ដូចជាជួយវៀតណាមផលិតវ៉ាក់សាំង និងបរិក្ខា សំភារៈពេទ្យនៅវៀតណាម។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគោលជំហរបស់ជប៉ុនស្ដីពីការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

រដ្ឋមន្ត្រីការពារជាតិជប៉ុនបានសង្កត់ធ្ងន់ថាវៀតណាមគឺជាដៃគូដ៏សំខាន់របស់ជប៉ុននៅក្នុងតំបន់ហើយបានឲ្យដឹងថាជប៉ុនប្តេជ្ញាបន្តសហការជាមួយវៀតណាមនិងសហគមន៍អន្តរជាតិដើម្បីគ្រប់គ្រងនិងដោះស្រាយយ៉ាងឆាប់រហ័សនូវការរីករាលដាលនៃជំងឺកូវីដ ១៩ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top