04/09/2021 11:43 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោក

តាមការគ្រោងទុក លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងចូលរួមសម័យពិភាក្សាពេញអង្គ និងសម័យពិភាក្សាតាមប្រធានបទ ស្ដីពីខ្លឹមសារសំខាន់ៗដូចជាការអភិវឌ្ឍប្រកបដោយចីរភាព ការបង្កើនតួនាទីនៃលទ្ធិពហុភាគីនិយមក្នុងកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងកូវីដ ១៩ និងការស្ដារក្រោយជម្ងឺរាតត្បាត ការផ្ទេរប្ដូរសេដ្ឋកិច្ច ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងការការពារបរិស្ថាន។
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។


កិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥ នឹងត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ចាប់ពីថ្ងៃទី៦ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២១។ នេះជាយន្តការពិសេសថ្មីរបស់សហភាពអន្តរសភាពិភពលោក (IPU)។ តាមរយៈកិច្ចប្រជុំនេះ អ្នកតាក់តែងច្បាប់លើទូទាំងពិភពលោកនឹងរួមវិភាគទានសម្លេងរួម ដើម្បីសហការជាមួយអង្គកាសហប្រជាជាតិដោះស្រាយបញ្ហាសកលនានា។ អញ្ជើញចូលរួមកិច្ចប្រជុំគ្រោងមានវត្តមានប្រធានរដ្ឋសភា ប្រធានសភាជាន់ទាបនិងប្រធានព្រឹទ្ធសភាចំនួន១១៤រូប អនុប្រធានរដ្ឋសភាចំនួន៣០រូប មកពីសភាសមាជិក IPU ចំនួន១០៤ សមាជិកចូលបក្សសម្ព័ន្ធចំនួន៧ និងអ្នកសង្កេតការណ៍ចំនួន១០។ លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមកិច្ចប្រជុំ។ តាមការគ្រោងទុក លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងចូលរួមកិច្ចប្រជុំសាពេញអង្គ និងកិច្ចប្រជុំតាមប្រធានបទ ស្ដីពីខ្លឹមសារសំខាន់ៗដូចជាការអភិវឌ្ឍប្រកបដោយចីរភាព ការបង្កើនតួនាទីនៃលទ្ធិពហុភាគីនិយមក្នុងកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងកូវីដ ១៩ និងការស្ដារក្រោយជម្ងឺរាតត្បាត ការផ្ទេរប្ដូរសេដ្ឋកិច្ច ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងការការពារបរិស្ថាន។ បន្ទាប់ពីព្រឹត្តិការណ៍ពហុភាគីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue នឹងមានសកម្មភាពទ្វេភាគីនៅប្រទេសអូទ្រីស ជួបធ្វើការជាមួយសភាអឺរ៉ុប បែលហ្ស៊ិក ហើយអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ