• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងកម្មាភិបាល

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាជូនលោក Nguyen Huy Tang។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាជូនលោក Nguyen Huy Tang (រូបថត៖ baochinhphu.vn)
 
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់សេចក្តីសម្រេចតំឡើងឋានៈយោធាពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯកបម្រុងជូនលោក Tran Viet Khoa នាយកវិទ្យាស្ថានការពារជាតិ (រូបថត៖ TTXVN)


លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យលោក Nguyen Huy Tang ជ្រួតជ្រាបគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីពិពិធកម្មទំនាក់ទំនងរបស់បក្ស។ តាមនោះ រួមវិភាគទានទៅក្នុងការអនុវត្តទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតគប្បីបន្តពូនជ្រុំ លើកកម្ពស់ជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ; បំពេញភារកិច្ចជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅកម្ពុជាឲ្យបានល្អប្រសើរ ហើយជួយប្រជាជនសម្របខ្លួន និងអនុវត្តន៍ច្បាប់នៅប្រទេសសាមី ក៏ដូចជារួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅប្រទេសសាមី ហើយជាស្ពានតភ្ជាប់ទំនាក់ទំនងទ្វេភាគីផងដែរ។

នាព្រឹកថ្ងៃទី ១ ខែកញ្ញា ដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ សន្តិសុខ និងជាអគ្គមេបញ្ជាការបណ្ដាកងកម្លាំងប្រដាប់អាវុធប្រជាជនបានប្រគល់សេចក្តីសម្រេចតំឡើងឋានៈយោធាពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯកបម្រុងជូនលោក Tran Viet Khoa នាយកវិទ្យាស្ថានការពារជាតិ។ លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ នាយកវិទ្យាស្ថានការពារជាតិ និងគណៈនាយកវិទ្យាស្ថានចាំបាច់ត្រូវបន្តផ្លាស់ប្ដូថ្មីខ្លឹមសារ កម្មវិធី និងវិធីសាស្រ្តបង្រៀន សិក្សារៀនសូត្រ លើកកម្ពស់គុណភាពបណ្តុះបណ្តាល  បំពាក់បំប៉នកម្មាភិបាលមិនត្រឹមតែលើវិស័យយោធានប៉ុណ្ណោះទេ ថែមទាំងគ្រប់វិស័យដូចជាសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសទៀតផង។ ទន្ទឹមនឹងនេះ ធ្វើជាសេនាធិការជូនបក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈឹម និងក្រសួងការពារជាតិអំពីបញ្ហាការពារជាតិ យោធា ការពារមាតុភូមិ ហើយត្រៀមខ្លួនជាស្រេចវាយឈ្មះលើរាល់សង្គ្រាមឈ្លានពានរបស់សត្រូវផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top