13/04/2021 10:28 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជាអធិបតីនៅសម័យប្រជុំលើកទី៥នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតថ្លែងនៅសម័យប្រជុំ។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជាអធិបតី នៅសម័យប្រជុំលើកទី៥នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា នេះជា សម័យប្រជុំដំបូងក្រោយពីការសុក្រិតមុខតំណែងមួយចំនួននៅក្នុងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ហើយតម្រូវឲ្យអនុវត្តន៍ការងារដឹកនាំ បញ្ជាណែនាំការបោះឆ្នោត ដោយមិនរងការអាក់ខានឡើយ ព្រមទាំងធានាតម្លាភាពនិងប្រសិទ្ធភាពផងដែរ។ ក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោតត្រូវតែធ្វើយ៉ាងណារៀបចំដោយផ្ទាល់នូវការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥ ហើយដឹកនាំ បញ្ជាណែនាំការងាររៀបចំការ បោះឆ្នោតជ្រើសតាំងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ឲ្យមានប្រជាធិបតេយ្យ ស្របតាមបទបញ្ញត្តិនៃច្បាប់ មានសុវត្ថិភាពជាដាច់ខាត និងសន្សំសម្ចៃ ដើម្បីថ្ងៃបោះ ឆ្នោតសកល ទី២៣ ឧសភា ឆ្នាំ២០២១ ខាងមុខ ពិតជាទិវាបុណ្យដ៏ធំរបស់ប្រជាជន ទាំងមូល។

នៅសម័យប្រជុំលើកនេះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានស្ដាប់របាយ ការណ៍អំពីស្ថានភាពអនុវត្តភារកិច្ចបន្ទាប់ពីសម័យប្រជុំលើកទី៤មក; របាយការណ៍ ស្ដីពីការបង្កើតនិងដាក់ពង្រាយក្រុមឃ្លាំមើល ក្រុមត្រួតពិនិត្យរបស់ក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោតវគ្គទី២និងទី៣ និងរបាយការណ៍ស្ដីពីការងារត្រៀមរៀបចំឲ្យ កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ