02/07/2020 14:35 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាអញ្ជើញចូលរួមក្នុងកម្មវិធី “ភាពរុងរឿងនៅឯខ្សែប្រយុទ្ធជួរមុខ”


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV)
 

កម្ម​វិធី “ភាពរុងរឿងនៅឯខ្សែប្រយុទ្ធជួរមុខ” ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​លើក​សរសើរ​ចំពោះ​រាល់​សមិទ្ធិផល​និង​ការចូល​រួម​ចំណែកដ៏ឆ្នើមរបស់សមូហភាពនិងបុ​គ្គលនានា គ្រប់លំដាប់ថ្នា​ក់ ក្នុងការ​ងារបង្ការ​និង​ប្រយុទ្ធ​ប្រឆាំងជំងឺ​រាតត្បាត​ COVID-19 ដែលក្នុង​នោះកងទ័ព​ប្រជាជន​វៀតណាម គឺជា​កម្លាំង​លើខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ផង​ដែរ​។
 
កម្មវិធី​នេះ បានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ។ អញ្ជើញចូល​រួមនិង​ថ្លែង​សុន្ទរកថា​នៅក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានកោត​សរសើរ​ចំពោះ​ការ​ខិត​ខំប្រឹង​ប្រែងរបស់កម្លាំងកងទ័ពក្នុងការប្រយុទ្ធប្រ ឆាំងនឹងជំងឺរាតត្បាត COVID-19 ជាពិសេស គឺសមូហភាព​និងបុគ្គលដែលត្រូវបានលើកសរសើរក្នុងកម្ម វិធីនេះ។ ក្នុងបរិបទដែលជំងឺរាត ត្បាតកំពុង​មាន​ការ​វិវឌ្ឍន៍​យ៉ាងស្មុគស្មាញ ហើយអាចអូសបន្លាយរយៈពេលយូរនោះ លោកស្រីប្រធានរដ្ឋ សភាបានស្នើថា៖ “បន្តពង្រីក​នូវស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង” និងដឹក​នាំការ​បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៅក្នុងជួរកងទ័ពទាំងមូល ដោយគ្មានការធ្វេសប្រហែស ជាពិសេសការ​ពារកុំឲ្យមានហានិភ័យជំងឺឆ្លងរាលដាលតាម​ព្រំដែន។ ម្យ៉ាងវិញទៀត ត្រូវរៀបចំមូលដ្ឋាន សម្ភារៈ ​មធ្យោបាយ​ដោយប្រុងប្រយ័ត្ននិងរៀបចំបន្ទាយនិងគ្រឹះស្ថានសមស្របជាកន្លែងធ្វើចត្តាឡីស័ក សម្រាប់អ្នក​ដែល​ចូលមកពីបរទេស។ ជាមួយគ្នា ធ្វើការបូកសរុប ដកមេរៀនបទពិសោធន៍ ដើម្បីមាន​ដំណោះ​ស្រាយ​សម​ស្រប​ក្នុង​ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែចំពោះជំងឺរាត ត្បាត COVID-19 ប៉ុណ្ណោះទេប៉ុន្តែ ថែមទាំង​បញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីផ្សេងទៀតផងដែរ”។
 
តាមរយៈ​កម្មវិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​អំពាវនាវ​ឲ្យកង​ទ័ពទាំង​មូលនិង​ប្រជាជន​ទាំង​មូល ត្រូវមានការយល់ដឹងអំពីការការពារនិងការប្តេជ្ញាចិត្ត ទប់ស្កាត់កុំឲ្យជំងឺរាតត្បាត COVID-19 វិលមកឆ្លង​រាលដាលក្នុងសហគមន៍ជាដាច់ខាត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ