15/12/2019 14:55 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប ពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបេឡារុស


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV) 
 

នៅ​ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបេឡារុសបានសម្ដែងនូវក្ដី សង្ឃឹមថា វៀត​ណាម​នឹង​ដោះស្រាយ​បញ្ហានានា​អោយ​បានឆាប់ៗហើយ ផ្ដល់វិញ្ញាបនប័ត្រអនុញ្ញាតអោយបេឡារុសអាចនាំចេញផលិតផលពីសាច់ ទឹកដោះគោ​ និងកសិផលបេឡារុសចូលមកវៀតណាម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីជំរុញ​កិច្ចស​ហប្រតិ​បតិ្ត​ការ​លើវិស័យផលិតរថយន្តផងដែរ។
 
ចំណែក​ឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា ដើម្បី​បង្កើន​កិច្ច​សហប្រតិបតិ្តការទ្វេភាគីថែម ទៀត ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រទេសទាំងពីរត្រូវការ បន្ត​​បំពេញ​មូលដ្ឋានគតិយុត្តទាក់ទិនដល់ការដោះដូរពាណិជ្ជកម្ម ការវិនិ យោគទ្វេភាគី ព្រមទាំងដំណើរ​ការ​អនុវត្ត​​ប្រកបដោយប្រសិទ្ធភាពនូវកិច្ច ព្រមព្រៀងនានាដែលបានចុះហត្ថលេខា ហើយស្វែង​រក​វិស័យ​សហប្រតិ​បតិ្ត​ ការថ្មី​ថ្មោងផងដែរ។
 
លោកស្រី​ប្រធានរដ្ឋសភាវៀតណាមមានគោលបំណងថា ភាគីទាំងពីរ បន្តផ្លាស់ប្ដូរ ជួបប្រា​ស្រ័យ​វប្បធម៌​ទៅវិញទៅ​មក​អោយបានញឹកញាប់ ព្រមទាំង ជំរុញកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ។
 
នៅក្នុង​ជំនួបនេះដែរ លោកស្រីប្រធានរដ្ឋសភាវៀតណាម លោក នាយករដ្ឋ​មន្រ្តី​បេឡារុ​សរួម​ជាមួយ​គណៈប្រតិភូ​នៃប្រទេសទាំងពីរបានចែក រំលែកព័ត៌មានមួយចំនួនទាក់ទិន​ដល់ការដែល​បេឡារុសត្រៀម​រៀបចំ​បង្កើត​សាជីវកម្មផលិតទឹកដោះគោនិងផលិតផលពីទឹកដោះគោមួ​យចំនួននៅវៀតណាម ការជួយសម្រួល​ដល់ការផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រ​ទេសទាំង ពីរ ការពិចារណា​បើក​ជើង​ហោះហើរត្រង់​រវាងប្រទេស​ទាំងពីរឬក៏ឆ្លង់កាត់ បេឡារុសដើម្បីបង្កើនបរិមាណភ្ញៀ​វទេសចរនៃភាគីទាំងពី​រ ជាដើម។
 
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខ ជួប​សំណេះ​សំណាល​ជាមួយកម្មា ភិបាលស្ថានទូតនិងសហគមន៍ជនវៀតណាមនៅបេឡារុស ហើយជួប សំណេះសំណាល​ជាមួយ​បណ្ដាអតីត​យុទ្ធជន​បេឡារុសដែលធ្លាប់បានចូលរួមប្រយុទ្ធនៅវៀត​ណាម​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ