12/12/2019 12:47 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សានៃសហព័ន្ធរុស្ស៊ី


 ទិដ្ឋភាពនៃជំនួបពិភាក្សា 
 

បន្តដំណើរ​ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan,  នាថ្ងៃទី ១១ ខែធ្នូ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ថ្លែង​បទ​សុន្ទរកថា​ដ៏សំខាន់​មួយ​នៅ​ឯសម័យ​ប្រជុំពេញ​អង្គនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី; ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev; ជួបពិភាក្សា​ជាមួយ​ប្រធានឌូម៉ាជាតិរុស្ស៊ី; ចូលរួមនិងថ្លែងមតិនៅសម័យប្រជុំលើកទី ២ រវាងរដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ និងមានកិច្ចប្រជុំទ្វេភាគីជាមួយសមាគមនានារបស់រុស្ស៊ីផងដែរ។

មុន​នោះនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានីម៉ូស្គូ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដ៏ទទួល​បដិសណ្ឋារ​កិច្ច​ដ៏ឧឡារិក​ដើម្បី​ស្វាគមន៍​ប្រធាន​រដ្ឋ​សភាវៀត​ណាម​លោក​ស្រី Nguyen Thi Kim Ngan។ នៅក្នុងកិច្ចប្រជុំ បន្ទាប់ពីពិធីស្វាគមន៍មក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បានពិភាក្សាគ្នា លើបណ្តា​បញ្ហានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាទិស​ដៅ​សកម្មភាព​នៃឆ្នាំរុស្ស៊ីនៅវៀតណាម ២០២០ ខាងមុខ។
 
ទាក់ទង​នឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan បានស្នើអោយស្ថាប័នសភានៃប្រទេសទាំងពីរ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើការ​ជំរុញ​ឱ្យអាជ្ញាធរ​រុស្ស៊ីនិង​វៀត​ណាម បើកទូលាយអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ នាំចេញ​ផលិត​ផល​កសិកម្ម​និង​ជល​ផល​ ដើម្បីឈានដល់ការទទួលស្គាល់កសិកម្មនិងជលផលរបស់គ្នាទៅវិញទៅមក ក៏ដូចជាទំនិញ​ផ្សេងទៀត​។ លោក​ស្រី Nguyen Thi Kim Ngan ក៏បានស្នើអោយ​ក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ីបន្ត​ដើរតួនាទី​ជាស្ពាន​ដើម្បីជួ​យខេត្ត ក្រុងនានារ​បស់វៀតណាម​ក្នុងការតភ្ជាប់​និងបង្កើត​ទំនាក់ទំនង​សហប្រតិ​បត្តិការជាមួយ​មូលដ្ឋាន​នានារបស់​រុស្ស៊ី។​ ក្នុងឱកាសនេះលោកស្រីប្រធានរដ្ឋសភាបានស្នើអោយភាគីរុស្ស៊ី បង្កលក្ខណៈងាយស្រួល​សម្រាប់​ការ​ផ្តល់​ទិដ្ឋាការ ការឆ្លងដែនរបស់ពលរ​ដ្ឋវៀតណាម​ចូលរុស្ស៊ីផងដែរ។
 
រីឯខ្លួនវិញ​ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បានសង្កត់ធ្ងន់ថា ក្រុម​ប្រឹក្សា​សហព័ន្ធ​រុស្ស៊ីមាន​បំណងចង់អោយបង្កើនការផ្លាស់ប្តូរគណៈ ប្រតិភូសភាវ័យក្មេងរវាងរដ្ឋសភា​នៃប្រទេស​ទាំង​ពីរ​ ក៏ដូច​ជាមានការសម្របសម្រួលប្រកប ដោយប្រសិទ្ធភាព នៅបណ្តា​វេទិកាសភាតំបន់និងអន្តរជាតិ។
​ 
អញ្ជើញជួប​សំណេះសំណាលជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “យើងខ្ញុំនឹង​បន្តមាន​យន្តការ​ពិគ្រោះយោបល់​និង​កិច្ច​សហប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធថែមទៀតនៅបណ្តាវេទិកាពហុភាគី វេទិ​កាអន្តរសភានៃតំបន់និងពិភព​លោក ដើម្បីគាំទ្រ​ដល់​ទស្សនៈ​ដែលផ្តល់​ផលប្រយោជន៍សម្រាប់ទាំងវៀតណាម​ និងសហព័ន្ធរុស្ស៊ី  ថែមទាំងនាំមកនូវសន្តិ ភា​ព មិត្តភាព និ​ងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោកទៀតផង​។ យើងទាំងអស់គ្នា នឹងជំរុញការចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀងស្តីពីការធ្វើដំណើរ​ទៅវិញទៅមក របស់ពលរដ្ឋនៃប្រទេសទាំងពីរ ឱ្យបានឆាប់បំផុ​ត តាមដែលអាច​ធ្វើទៅបាន”។
 
ប្រធានក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ីលោកស្រី  V. Matvienko បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​វៀតណាមនិងសហព័ន្ធរុស្ស៊ី ដែលជាគោលនយោ បាយការបរទេសអាទិភាពមួយ​ របស់សហព័ន្ធរុស្ស៊ី ដោយឈរ​លើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ វាងប្រទេសទាំងពីរ។ លោកស្រី​ក្រុម​ប្រឹក្សាសហព័ន្ធរុស្ស៊ីបានមានប្រសាសន៍ថា៖ “នាពេលខាងមុខ វៀតណាមនិងសហព័ន្ធ​រុស្ស៊ីនឹង​អបអរ​ខួប​អនុស្សាវរីយ៍លើកទី ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។ ក្នុងក្របខ័ណ្ឌនៃ​កម្មវិធី​ឆ្នាំរុស្ស៊ី​នៅវៀត​ណាម ភាគីទាំងពីរបានឯកភាពគ្នា ចូលរួមរាល់សកម្មភាពទាំងអស់។ ភាគីទាំងពី​របាន​គាំទ្ររ​ដ្ឋាភិបាល​នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរ និងកិច្ចព្រម​ព្រៀងអ​ន្តររដ្ឋាភិបាលស្តីពីការរៀបចំការជ្រើសរើសអង្គការពលរដ្ឋវៀតណាម ទៅធ្វើ​ការ​នៅ​ប្រទេស​រុស្ស៊ី។ យ៉ាងណាមិញ រដ្ឋសភានៃប្រទេសទាំងពីរនឹងឃ្លាំមើលដំណើរការនេះ ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន​នៃប្រទេសទាំងពីរនិងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមនៅរុស្ស៊ីនិងពល រដ្ឋរុស្ស៊ី​នៅវៀត​ណាម​ផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ