19/08/2019 11:13 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue

 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី
 

 នារសៀល​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ជួប​ធ្វើកា​រ​ជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue។ តាមប្រធានគណៈកម្មាធិការប្រជាជនខេត្តលោក Phan Ngoc Th​o​ បានជម្រាបថា ល្បឿនកំណើនសេដ្ឋកិច្ច (GRDP) របស់ខេត្តក្នុងឆមាសទីមួយឆ្នាំ២០១៩ សម្រេច បាន​៦,៨៧%។

បរិមាណ​ភ្ញៀវ​ទេសចរមកដល់ Hue សម្រេចបានចំនួន២,៤៩ លាននាក់ កើន៤,៦%។ ខេត្តបាន​រៀបចំ​ប្រកប​ដោយ​ជោគ​ជ័យនូវមហោស្រពរបរប្រពៃណី Hue លើកទី៨ កិច្ចប្រជុំ “អភិវឌ្ឍទេសចរណ៍តំបន់ភាគកណ្ដាលនិង Tay Nguyen” កិច្ចប្រជុំពន្លឿន​វិនិយោគ​បច្ចេក​វិទ្យាព័ត៌មាន​និង​ប្រកាស​សេវាកម្ម​មជ្ឈមណ្ឌល​ឃ្លាំមើល​ការប្រតិ​បត្តិ​ទីក្រុង​ឆ្លាត​វៃ។
 
អញ្ជើញថ្លែងសន្និដ្ឋាននៅជំនួបធ្វើការ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា “ទីក្រុង Hue ត្រូវ​បានប្រគល់កិត្តិនាមជាទីក្រុង វប្បធម៌ប្រកបដោយចីរភាពរបស់អាស៊ាន។ នាឆ្នាំ២០១៦ Hue ជា​​ទីក្រុង​ដើម ដំបូងនៅ វៀតណាមដែលទទួល បានកិត្តិនាមជាទីក្រុងបៃតងជាតិ ដែលបាន បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​មូលនិធិ អភិរក្សធម្មជាតិពិភពលោក។ មុននោះ នាឆ្នាំ២០០៧ នាយករដ្ឋមន្រ្តី​រដ្ឋាភិបាល​បាន​អនុម័ត​លើគម្រោងកសាងទីក្រុង Hue ក្លាយទៅជាទីក្រុង Festival។ ទាំងអស់នេះគឺជាការកត់សម្គាល់គួរអោយ គោរពរបស់​អង្គការអន្តរជាតិ និងរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរនិងប្រជាជនទីក្រុង។ លើសពីនេះ​ទៅទៀត ខេត្ត Thua Thien Hue បានផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចតាមទិសបៃតងនិងចីរភាព ហើយ​សម្រេច បានលទ្ធផលដ៏វិជ្ជមាន ផង ដែរ”។
 
យល់ស្រប​ជាមួយភារកិច្ចសំខាន់ៗរបស់ខេត្តនាពេលខាងមុខ លោកស្រីប្រធានរដ្ឋ សភាមានគោលបំណងថា ខេត្ត Thua Thien Hue នឹងសម្រេចបានជំហានលោតផ្លោះយុទ្ធសាស្ត្រខាងសេដ្ឋកិច្ច ដោយ​ផ្សាភ្ជាប់​នឹង​ការរៀប​ចំរចនា​សម្ព័ន្ធឡើងវិញ ប៉ុន្តែត្រូវប្រកាន់យ៉ាងខ្ជាប់នូវស្មារតីអភិវឌ្ឍបៃតងនិងប្រកបដោយចីរភាព ពង្រីក​សក្ដានុភាព​ ឧត្តមភាព ទីតាំងភូមិសាស្ត្រនិងធនធានធម្មជាតិ។ ជាពិសេសគឺ ត្រូវការអភិរក្សរាល់តម្លៃវប្បធម៌ ការពារបរិយាកាស​វប្បធម៌ដ៏ស្អាតស្អមនិងពោរ​ពេញទៅដោ​យ អត្តសញ្ញាណវប្បធម៌ពិសេសដោយឡែករ​បស់ Hue ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ