14/07/2019 11:59 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន
 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចិន នារសៀលថ្ងៃទី១២ ខែកក្កដ ឆ្នាំ២០១៩ នៅ​មហា​សាល​ប្រជា​ជន​ចិន នៃទីក្រុងប៉េកាំង ប្រធានរដ្ឋ​សភាវៀតណាម លោកស្រី Ng​uyen Thi Kim Ngan បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយអគ្គលខាបក្ស​ ប្រធានរដ្ឋចិន ​លោក Xi Jiping។
 
ក្នុងជំនួប​នេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការរវាង​ស្ថាប័ន​នីតិបញ្ញត្តិ​នៃប្រទេស​ទាំងពីរដោយបានលើកឡើងថា​ កិច្ចសហប្រតិបត្តិការនេះ​ នឹងរួមចំណែក​សំខាន់​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​រវាង​សភា​តំណាង​ទូទាំង​ប្រទេស​ ចិនជាមួយរដ្ឋសភាវៀតណាម នឹ​ងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀត ទំ​នាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ជាពិសេស ក្នុងដំណើរការផ្លាស់ប្តូរ​បទពិសោធន៍ ដើម្បីសុក្រិដ្ឋនូវគោល​នយោបាយ​ច្បាប់ សំដៅឆ្លើយ​តបទៅនឹង​តម្រូវការអភិវឌ្ឍន៍ របស់ប្រទេសទាំងពីរ ក្នុងដំណា​ក់កាលថ្មី។ ស្តីពីកិច្ចសហប្រតិបត្តិ​ការទ្វេភាគី អគ្គលេខា​បក្ស​ ប្រធានរដ្ឋចិន លោក Xi Jinping មានបំណងចង់ឲ្យប្រទេសទាំង​ពីរ រួមសហការគ្នា ដើម្បីអនុវ​ត្តន៍​ល្អ នូវផែន​ការអនុវត្តន៍អនុស្សារណៈនៃ​ការយោគយល់ ស្តី​ពីការតភ្ជាប់ក្នុងក្រប ខ័ណ្ឌ “​ច្រករបៀងពីរ ខ្សែក្រវ៉ាត់​មួយ​” ជាមួយនឹងគំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់​និងផ្លូវ”។
 
អញ្ជើញជា​ការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ក្នុង​សភាព​​ការណ៍អន្តរជាតិនិងតំបន់មានបម្រែបម្រួលយ៉ាងឆាប់រហ័សមិងស្មុគស្មាញនោះ ប្រទេសទាំងពីរ តែង​តែ​មាន​​តម្រូវការរក្សាបរិយាកាសសន្តិ ភាពនិងស្ថិរភាព ដើម្បីអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មី កសាងនីតិរដ្ឋ សង្គម​និយម​​ ដោយប្រជាជននិងដើម្បីប្រជាជន ជាពិសេស ដើម្បីផលប្រយោជន៍ដ៏​ធំធេង​របស់​ប្រទេស​ទាំងពីរ​ផង​ដែរ។
 
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថា បច្ចុប្បន្ននេះ ចិន​កំពុង​ចុះហត្ថ​លេខាលើ​កិច្ច​សហប្រតិ​បត្តិការ​ “ខ្សែក្រវ៉ាត់និងផ្លូវ” ជាមួយប្រទេសចំនួន ៣០ លើទូ​ទាំងពិភពលោក ហើ​យចិន​មាន​បំណង​និង​ត្រៀម​ជាស្រេច​ សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀ​តណាម ដើម្បីតភ្ជាប់មូលដ្ឋានហេដ្ឋារចនាស​ម្ព័ន្ធ និង​សម្តែង​​ក្តិសង្ឃិម​ថា នាពេលខាងមុខ នឹងមានគ​ម្រោងការគំរូមួយចំនួ​នក្នុង​កិច្ច សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​រវវាង​​ប្រទេសទាំង​ពីរ​ផង​ដែរ​។
 
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា នឹងរួមសហការដើម្បីភាគីទាំងពីរ បង្កើន ឮការជួបប្រាស្រ័យប្រជាជន ជាពិសេស គឺ​ជំនាន់​យុវជន ដើម្បីបន្តពង្រីកនូវប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការដែលទទួលបាន សំដៅកសាង​ទំនាក់​ទំនង​មិត្តភាព រវាងប្រទេសទាំងពីរឲ្យកាន់តែស្រស់បំព្រងជានិច្ច។
 
ក្នុងជំនួបនេះ ​ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាម​មាន​បំណង​ រួមជាមួយចិន ត្រួតពិនិត្យល្អរាល់ការខ្វែងគំនិត ដោះស្រាយសមស្របចំពោះបញ្ហាសមុទ្រខាងកើត ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពោលគឺ ​ភាគីទាំងពីរត្រូវគោរពកិច្ចព្រមព្រៀង ស្តីពីគោលការណ៍មូលដ្ឋាន ក្នុងការ​ដោះស្រាយ​បញ្ហា​លើ​សមុទ្រ​ដែល​ថ្នាក់​ដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ដោយដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី  គោរពគ្នា​ទៅវិញ​ទៅមកនិង​សមស្រប​ជាមួយ​ច្បាប់​អន្តរជាតិ​និងអ​នុសញ្ញានៃ​អង្គការ​សហប្រជា​ជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ​១៩៨២ ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ