• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ជួបចរចាជាមួយប្រធាន​សភាតំណាង​ប្រជាជនទូទាំង​ប្រទេសចិន​លោក Li Zhanshu​


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu (រូបថត៖ TTXVN)
 

 តាមការ​អញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋ​សភា​វៀត​ណាម​បាន អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិនចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៩។
 
នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង ពិធីទទួលបដិសណ្ឋារកិច្ច ជាផ្លូវការ​ចំពោះ​ប្រធាន​រដ្ឋសភា​និង​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបាន​ប្រព្រឹត្តទៅ​យ៉ាង​មហោឡា​រឹក​នៅមហា​សាល​ប្រជាជន​ចិន ក្រោម​អធិបតីភាពរបស់ ប្រធានសភាតំណាងប្រ​ជាជនទូទាំង​ប្រទេសចិន លោក Li Zhanshu។ បន្ទាប់​នោះ ភាគី​ទាំងពីរបាន​ដំណើរការចរចាទ្វេភាគី។
 
ប្រធានរដ្ឋសភាវៀ​តណាមលោកស្រី Nguyen Thi Kim Ngan បានអះអាង ថា បក្សនិងរដ្ឋ​វៀត​ណាម​ជានិច្ចកាល​គោរព​ការរក្សា ពង្រឹងនិងពង្រីកចំណង សាមគ្គីភាពមិត្តភាពប្រពៃណីរវាងវៀតណាមនិងចិន ដែលត្រូវបាន​បង្កើត​ឡើង​ និងពូនជ្រុំដោយលោកប្រធានហូជីមិញនិងលោកប្រធាន Mao Tse Tung រួម ជាមួយថ្នាក់​ដឹកនាំ​ជំនាន់​មុន​ៗនៃប្រទេសទាំងពីរ។
 
ប្រធានស​ភាតំណាងប្រជាជនចិនលោក Li Zhanshu បានសង្កត់ធ្ងន់ថា បន្ទាប់ពីមហាសន្និ បាតលើកទី១៩នៃបក្សកុម្មុយ​និស្តចិន អគ្គលេខាបក្ស ប្រធាន រដ្ឋចិនលោក Xi Jinping បានជ្រើស រើសវៀត​ណាម​ជាប្រ​ទេស​ដែល​លោក​មក បំពេញទស្សនកិច្ចដំបូង ហើយបានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយអគ្គ លេខាបក្សវៀត​ណាម​លោក​ Nguyen Phu Trong អំពីទំនាក់ទំនងទ្វេភាគី។ ថ្នាក់ ដឹកនាំជាន់​ខ្ពស់នៃប្រទេស​ទាំងពីរ​បាន​យោគយល់​គ្នាលើ​បញ្ហាជាច្រើន ហើយ បញ្ជាណែនាំអោយជំរុ​ញទំនាក់ទំនងមិត្តភាពប្រ​ពៃណី ភាពជាដៃ​គូសហ​ប្រតិបតិ្ត​ ការយុទ្ធសាស្ត្ររវាងវៀតណាមនិងចិ​នអោយកាន់តែរីកចម្រើនទៅមុខ​។
 
ថ្នាក់​ដឹកនាំទាំងពីរបានឯកភាពគ្នាថា ត្រូវការបង្កើនកិច្ចសហប្រតិបតិ្ត ការរវាងប្រទេសទាំងពីរ សំដៅ​នាំមក​នូវជីវភា​ព​រស់នៅប្រកបដោយសុភមង្គល សម្រាប់ប្រជាជន ក៏ដូចជាបង្ហាញនូវឧត្តម​ភាព​នៃ​របប​សង្គមនិយម​ផង​ដែរ។
 
លើវិស័យសេដ្ឋកិច្ច​ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា កិច្ចសហ​ប្រតិបតិ្ត​ការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរទទួលបានសមិទ្ធផលជាច្រើននាពេលកន្លងទៅ ដែលក្នុងនោះ​ទំហំ ពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៨សម្រេចបានចំនួន ១០៦,៣ រយកោដិដុល្លាអាមេរិក។ ចិនបន្តជា​ដៃគូពាណិជ្ជកម្មនិងទេសចរណ៍ធំបំផុតរបស់វៀតណាម ខណៈដែល វៀតណាមជាដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់ចិនក្នុងប្លុកអាស៊ាន។ ក្នុងរយៈពេល៥ ខែដើមឆ្នាំ២០១៩ ចិនបានក្លាយទៅ​ជាវិនិយោគិន​បរទេស​ដែល​បណ្ដាក់​ទុនច្រើន បំផុតចូលមកវៀតណាម។
 
ប្រធានសភា​តំណាងប្រជាជនចិនលោក Li Zhanshu បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ​ត្រូវ​ការ​ជំរុញ​ខ្លាំង​នូវការ​អនុវត្ត​អនុស្សរណៈយោគយល់គ្នាស្ដីពីការ តភ្ជាប់រវាងក្របខ័ណ្ឌ “របៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយ​គំនិត​ផ្ដួច​ផ្ដើម​ “ខ្សែក្រវ៉ាត់ និងផ្លូវ” ព្រមទាំងចាប់ផ្ដើមកិច្ចចរចារវាងរដ្ឋាភិបាលទាំងពីរស្ដីពីផែនការរយៈ ពេល៥ឆ្នាំ​អភិវឌ្ឍ​ហេដ្ឋារ​ចនាសម្ព័ន្ធ កសាងតំបន់សេដ្ឋកិច្ចតា​មព្រំដែន បង្កើនការ វិនិយោគ​ ការដោះដូរ​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​ផងដែរ​។
 
ចំពោះបញ្ហានៅ​សមុទ្រ ភាគីទាំងពីរបានសន្យានឹងបន្តគោរពការយោគយល់ រួមរវាងថ្នាក់ដឹក​នាំជាន់​ខ្ពស់​នៃបក្ស​ទាំង​ពីរ ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀង ស្ដីពីគោលការណ៍ជាសារ​វ័ន្ត​ដែល​បញ្ជា​ណែនាំ​ការដោះ​ស្រាយ​បញ្ហា​នៅស​មុទ្រ រវាងវៀតណាមនិងចិន តាមនោះប្រកាន់យ៉ាងខ្ជាប់នឹងការដោះស្រាយបញ្ហានៅ សមុទ្រដោយ​សន្តិវិធី​និង​ច្បាប់អន្តរជាតិ។ ភាគីទាំង​ពីរក៏បានសន្យាអនុវត្តន៍​យ៉ាង ល្អនូវសេចក្ដី​ថ្លែងការណ៍​ស្ដីពីការ​ប្រតិបត្តិសម្រាប់​ភាគីនានានៅសមុទ្រខាងកើត​ (DOC) ហើយឆ្ពោះទៅរកការ​ចុះហត្ថលេខាលើ​ក្រមប្រតិបត្តិ​សម្រាប់ភាគី​នានា នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top