• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបសវនាការជាមួយលេខាគណះកម្មាធិការបក្សទីក្រុង Suzhou (ចិន)


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុង Suzhou លោក Zhou Naixiang (រូបថតៈ TTXVN) 
 

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ​សាធារណរដ្ឋប្រជាមានិតចិន​នោះ នាថ្ងៃទី ៩ ខែកក្កដា ​នៅទី​ក្រុង​ Suzhou ប្រធានរដ្ឋសភាវៀតណាម ​លោកស្រី Nguyen Thi Kim Ngan បា​នអញ្ជើញ​ជួបសវនា​ការ​ជាមួយ​លេខា​គណៈ​កម្មាធិការ​បក្ស​ទីក្រុង Suzhou លោក  Zhou Naixian​g។​
 
ក្នុង​ជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា: វៀតណាម​តែង​តែវាយ​តម្លៃខ្ពស់​និង​ដាក់​អាទិភាព​ចម្បង​ទៅលើទំនាក់​ទំនង​សហប្រតិបត្តិការជាមួយចិន។ ពោលគឺ ទំនា​ក់ទំនងរវាងមជ្ឈិម ក្រ​សួង​និង​បណ្តា​តំប​ន់​នៃប្រទេសទាំងពីរកំពុងអភិវ​ឌ្ឍន៍យ៉ាងខ្លាំងក្លាគួរឲ្យចាប់អារម្មណ៍ណាស់​។ ហើយចិន​គឺជាដៃគូ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ឈានមុខគេរបស់វៀតណាម។ ទន្ទឹមជាមួយគ្នានោះ ក្នុ​ងរយៈពេល ៥ ខែកន្លងមកនេះ ចិនគឺ​ជាអ្នក​វិនិយោគ​ទុនធំបំផុតនៅវៀតណាមដែរ។
 
អញ្ជើញជាការឆ្លើយ​តប លេខាគណៈកម្មាធិការបក្សទីក្រុង Suzhou លោក Zhou Naixiang បានអះអាងថា៖ ទីក្រុង Suzhou បានប្តេជ្ញាចិត្តអនុវត្តន៍តាមការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពី​គោល​នយោបាយ​បង្កើនកិច្ច សហប្រតិបត្តិការរវាងទីក្រុងធំៗ របស់វៀតណាមនិងចិន។ លោក Zhou Naixiang បានគូ​សបញ្ជាក់ថា: ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ពិសេស ដល់ភាព​ជាដៃ​គូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ ជាមួយ​វៀត​ណាម។
 
ក្នុងពេលនេះ លោកលេ​ខាគណៈកម្មាធិការបក្សទីក្រុង Suzhou វាយតម្លៃខ្ពស់​ចំពោះការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័​​ស​នៃ​ខឿនសេដ្ឋកិច្ចវៀតណាម ព្រមទាំងបានឲ្យដឹងថា អង្គភាពអាជីវកម្មជាច្រើនរបស់ Suzhou មាន​បំណង​សហប្រតិបត្តិការជាមួយវៀត ​ណាម។ លោករូបនេះបានជឿជាក់ថា​ ដំណើរទស្សនកិច្ច​ជាផ្លូវការ​នៅចិន​លើក​នេះរបស់​ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi ​Kim Ngan និងគណៈប្រតិភូជាន់ខ្ព​ស់នៃរដ្ឋសភា​វៀត​ណាម​ នឹងរួមចំណែក ជំរុញថែមទៀត កិច្ចស​ហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម - ចិន ​ឲ្យកាន់​តែ​ស៊ីជម្រៅ​ប្រកប​ដោយ​ប្រសិទ្ធភាព៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top