07/07/2019 06:51 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីអាមេនី


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan (រូបថត៖ VOV)
 

 នាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashinyan បានសម្ដែងនូវការចាប់ អារម្មណ៍​ចំពោះ​សមិទ្ធផល​សេដ្ឋកិច្ចនា​នារបស់​វៀត​ណាម ក៏ដូចជាកិត្យានុភាព កាន់តែកើនឡើងៗរបស់វៀតណាមលើឆាកអន្តរជាតិ ព្រមទាំងមាន​គោល​បំណង​​ថា វៀតណាមនឹងបន្តគាំទ្រអាមេនីនៅវេទិកាអន្តរជាតិនានាផងដែរ។
 
នាព្រឹកថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញជួបសវនាការជាមួយនាយក រដ្ឋមន្រ្តីសាធារណៈរដ្ឋអាមេនីលោក Nikol Pashinyan ក្នុង​ឱកាស​​លោកអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមការអញ្ជើញរបស់នាយករដ្ឋ មន្រ្តីវៀត​ណាម​​លោក Nguyen Xuan Phuc។
 
នាយក​រដ្ឋមន្រ្តីអាមេនីលោក Nikol Pashinyan បានសម្ដែងនូវការចាប់ អារម្មណ៍​ចំពោះ​សមិទ្ធផល​សេដ្ឋកិច្ច​នានា​របស់​វៀតណាម ក៏ដូចជាកិត្យានុភាព កាន់តែកើនឡើងៗរបស់វៀតណាម លើឆាកអន្តរជាតិ ព្រមទាំងមាន​គោលបំ​ណង ថា វៀតណាមនឹងបន្តគាំទ្រអាមេនីនៅវេទិកាអន្តរជាតិនានាផងដែរ។
 
ចំពោះទំនាក់ទំ​នងសភាទ្វេភាគី លោកនាយករដ្ឋមន្រ្តីអាមេនីបានអះអាងថា ដំណើរទស្សនកិច្ចនៅ​វៀតណាម លើកនេះ​របស់គណៈប្រតិភូជាន់​ខ្ពស់អាមេនីគឺ​ជាឱកាស​ដើម្បី​បង្កើន​ទំនាក់​ទំនង​រវាង​រដ្ឋសភានៃ​ប្រទេស​ទាំង​ពីរ​។ នាយករដ្ឋ មន្រ្តីលោក Nikol Pashinyan បាន បញ្ជូនប្រសាសន៍របស់ប្រធានរដ្ឋសភាអាមេនី ដោយ​គោរព​អញ្ជើញ​ប្រធាន​រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ច​ជាផ្លូវការ​នៅ​អាមេនី​។
 
ជាការឆ្លើយតប ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន សង្កត់ធ្ងន់ថា រដ្ឋសភា​វៀត​ណាម​យក​ចិត្ត​​ទុក​ដាក់​យ៉ាងខ្លាំងដល់ការជំរុញទំនាក់ ទំនងជាមួយរដ្ឋសភាអាមេនី ក៏ដូចជាបង្កើនកិច្ច​សហប្រតិបតិ្ត​ការ​ជាមួយរដ្ឋសភា អាមេនីនៅវេទិកាតំបន់ វេទិកាពហុភាគីនិងសហភាពអន្តរសភាពិភពលោក (IPU) ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ