ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិន
ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ចិនលោក Xiong Bo ក្នុងឱកាសលោកមកទទួលបេសកកម្មការទូតនៅវៀតណាម។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវជំនឿជាក់ ថា ដោយមានបទពិសោធន៍លើវិស័យការទូតក្នុងរយៈពេលច្រើនឆ្នាំមក ឯកអគ្គ រដ្ឋទូតលោក Xiong Bo នឹងបន្តបង្កើនការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅ មក ជំរុញកិច្ចសហប្រតិបតិ្តការ ហើយពង្រីកការជួបប្រាស្រ័យមិត្តភាពរវាងបក្ស ទាំងពីរប្រទេសទាំងពីរនិងរវាងប្រជាជននៃប្រទេសទាំងពីរអោយកាន់តែរីក ចម្រើនប្រកបដោយប្រសិទ្ធភាពនិងស៊ីជំរៅ ដើម្បីរួមចំណែកទៅក្នុងបុព្វហេតុ ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងចិនផងដែរ។
ក្នុងឱកាសដែលប្រទេសទាំងពីរត្រៀមរៀបចំរំលឹកខួបលើកទី៧០ ទិវាបង្កើតទំនាក់ទំនងការទូត (ឆ្នាំ១៩៤៩-ឆ្នាំ២០១៩) លោកស្រីប្រធានរដ្ឋសភាមានគោល បំណងថា ភាគីទាំងពីរ នឹងសហការគ្នាដើម្បីរៀបចំព្រឹត្តិការណ៍សំខាន់នេះអោយបានល្អ។
ចំណែកឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo បានគាំទ្រចំពោះ ទស្សនៈរបស់លោកស្រីប្រធានរដ្ឋសភាវៀតណាមស្ដីពីការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរអោយកាន់តែស៊ីជំរៅនិងជាក់ស្ដែង។ លោកមានគោលបំណងថា ការចំណេះដឹងរួមរវាងថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏ជាការចំណេះដឹងរបស់ប្រជាជន ដើម្បីអោយប្រជាជនយល់និងគាំទ្រចំពោះគោលនយោបាយនៃភាគីទាំងពីរ។ ស្ថានទូត ចិនប្រចាំវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បី បំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនប្រកបដោយជោគជ័យ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម