31/05/2019 10:46 GMT+7 Email Print Like 0

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


 ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេច ហេង សំរិន បានអញ្ជើញជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩​ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភានៃព្រះរាជា ណាចក្រ​កម្ពុ​ជា​ដឹក​នាំ​ដោយ​ប្រធាន​រដ្ឋសភាស​ម្ដេច ហេង សំរិននិងលោកជំ​ទាវ បានបញ្ចប់​យ៉ាងល្អ​ប្រសើរ​នូវ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ​នៅវៀត​ណាម​ចាប់ពីថ្ងៃ ទី២៨ដល់ថ្ងៃទី៣០​ ខែឧសភា តាមការអញ្ជើញរបស់ប្រធានរ​ដ្ឋសភា​វៀតណាម លោកស្រី ​Ng​uyen Thi Kim Ngan។
 
នៅក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ច ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាសម្ដេច ហេង សំរិន បានអញ្ជើញ​ជួបចរ​ចាជា​មួយ​ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរ​សម​ជាមួយ​នាយក​រដ្ឋ​​មន្រ្តី​លោក Nguyen Xuan Phuc អចិន្រ្តៃយ៍គណៈលេខាលោក Tran Quoc Vuong ជួបសវនាការជាមួយ​ប្រធាន​គណៈកម្មាធិការ​មជ្ឈឹមរណសិរ្ស​មាតុភូមិ លោក Tran Thanh Man បំពេញទស្សនកិច្ចនៅខេត្ត​ Ha Nam ហើយ​ដាំដើ​មឈើ អនុស្សាវរីយ៍នៅមណ្ឌល​ទេសចរណ៍ Tam Chuc ស្រុក Kim ​Bang។ ក្នុងឱកាស​ នេះ​ដែរ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភាកម្ពុជាដឹកនាំដោយសម្ដេ​ច ហេង សំរិន ក៏បានទៅ​ដាក់កម្រង​ផ្កានៅស្ដូប​រំលឹក​វិញ្ញាណក្ខ័ន្ធ​បណ្ដាវីរៈ​យុទ្ធ ជនពលី ហើយ ដាក់​កម្រងផ្កានិង​ចូលគោរព​វិញ្ញាណក្ខ័ន្ធ​លោកប្រធាន​ហូជីមិញ​នៅប្រាង្គ​តម្កល​ សព​ផង​ដែរ។
 
នៅ​បណ្ដាជំនួប ភាគីទាំងពីរបានឯកភាពគ្នា បន្តបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូ និង​ជំនួប​រវា​ង​ថ្នាក់​ដឹក​នាំនៃ​បក្សទាំ​ងពីរ ប្រទេសទាំងពិរ ក៏ដូចជារវាង ក្រសួង ស្ថាប័ន សមូហភាព និងរវាង​ប្រជាជន​នៃប្រទេស​ទាំងពីរ​ផងដែរ។ ភាគី ទាំងពីរបានឯកភាពសហការគ្នាយ៉ាងស្អិតរមួតដើម្បី​អនុវត្តន៍ប្រកប​ដោយប្រសិទ្ធ​ភាព​នូវ​កិច្ច​ព្រម​ព្រៀងដែលត្រូវបានចុះហត្ថលេខា ព្រមទាំង​សង្កត់ធ្ងន់លើសារ សំខាន់នៃការឃោស​នាអប់រំ​អំពី​ប្រពៃណី​សាមគ្គី​ភាព មិត្តភាព កិច្ចសហប្រតិបតិ្ត ការគ្រប់ជ្រុងជ្រោយរវាងវៀតណាម​និងកម្ពុជា​ទៅកាន់​ប្រជាជន​គ្រប់ស្រ​ទាប់ ជាពិសេសគឺជំនាន់វ័យក្មេង។ ទ​ន្ទឹមនឹងនោះ ភាគីទាំងពីរនឹងបន្តជំរុញខ្លាំងនូវ ​កិច្ច​សហប្រតិ​បតិ្ត​ការលើវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម វិនិយោគ ប​ង្កើនការ​ជួយ ឧបត្ថម្ភគ្នា​ទៅវិញទៅ​មករវាង​បណ្ដា​ក្រសួង​ ស្ថាប័ន សមូហភាព និងតំបន់នានា នៃ​ប្រទេសទាំងពីរ​ផងដែរ។
 
ចំពោះកិច្ច​សហប្រតិបតិ្ត​ការសភា ភាគីទាំងពីរបានឯ​កភាពបង្កើនកិច្ចសហ កា​រក្នុង​ការឃ្លាំមើល​លើកិច្ច​ព្រម​ព្រៀង​សហប្រ​តិបតិ្តការដែលត្រូវបានចុះហត្ថ ​លេខា ជំរុញកិច្ចស​ហប្រតិបតិ្តការ​រវាងស្ថាប័ន​ជំនួយការ​នោះគឺគណៈ​លេខាធិការ រដ្ឋសភាកម្ពុជានិងខុទ្ទកាល័យរដ្ឋសភាកម្ពុជា ជាពិសេសគឺក្នុងវិស័យបណ្ដុះ បណ្ដាលកម្មាភិបាល​និងបច្ចេ​កវិទ្យាព័ត៌មាន។ ភាគីទាំងពីរបានឯកភាព​សហការ និងគាំទ្រ​គ្នាទៅវិញទៅ​មកក្នុង​ការរៀបចំ​កិច្ចប្រជុំអន្តរជាតិ​នៅប្រទេស​ទាំងពីរ​ដូច​ជាសន្និបាត​អន្តរសភានៃ​សមាគមន៍​បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេ​យ៍ (AIPA) វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងសហភាព​អន្តរសភាពិភពលោក (IPU)​ ជា ដើម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ