06/04/2019 10:44 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចា ជាមួយប្រធានសភាអឺរ៉ុប


 ប្រធាន EP លោក Antonio Tajani និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)
 

 នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្នាក់ការសភាអឺរ៉ុប (EP) នៅប្រទេសបែល ហ្ស៊ិក ប្រធាន EP លោក Antonio Tajani បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា វៀត​ណាម​ដឹក​នាំដោយប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។

បន្ទាប់​ពីពិធីទទួល ភាគីទាំងពីរបានដំណើរការចរចា។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នាពេល​កន្លងទៅ វៀតណាមបានចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន១២ ហើយ​កំពុងចរចា លើ FTA ចំនួន៤ផ្សេងទៀត។ EU ជាដៃគូពាណិជ្ជកម្មធំទី៤ ជាទីផ្សារនាំចេញធំ ទី២ និង​ជា​វិនិយោគិន​ធំទី៥របស់វៀតណាម។ ដើម្បីលើកទំនាក់ទំនងសហប្រតិ បតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​ឡើងកំពស់ថ្មី ភាគីទាំងពីរបានសម្រេច ការចរចាហើយកំពុង​ត្រៀម​រៀប​ចំ​ចុះហត្ថ​លេខា​និង​អនុម័ត​លើកិច្ច​ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA)។ លោកស្រី ប្រធាន​រដ្ឋ​​សភា​វៀត​ណាមបានអះអាងថា EVFTA និង IPA នឹងនាំមកនូវផល ប្រយោជន៍លើច្រើន​វិស័យ​សម្រាប់​ទាំង​ EU និង វៀតណាម។ ហេតុនេះហើយ វៀតណាមមានគោលបំណងថា កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បានចុះ​ហត្ថ​ លេខានិងអនុម័តយ៉ាងឆាប់ៗ។ លោកស្រី Nguyen Thi Kim Ngan ក៏មានគោល បំណង​ទៀត​ថា​ ប្រធាន EP លោក Antonio Tajani នឹងគាំទ្រដើម្បីអោយបញ្ហា អនុម័តលើ EVFTA អាចត្រូវ​បាន​ដាក់​ចូល​ក្នុង​របៀប​វារៈ​នៃ​សម័យប្រជុំដើមដំបូង ក្នុងអាណត្តិថ្មីរបស់ EP។ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា វៀត​ណាម ជា​និច្ច​កាល​យកចិត្តទុកដាក់ ជួយសម្រួលដល់សកម្មភាពវិនិយោគ អាជីវកម្ម របស់​វិនិយោគិន​បរទេស​និយាយ​រួម​និង​ទ្វីប​អឺរ៉ុប​និយាយដោយឡែក។

​ជាការឆ្លើយតប ប្រធាន EP លោក Antonio Tajani បានអះអាងថា EU យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ EVFTA និង IPA ព្រមទាំងអោយដឹងថា ក្នុងឋានៈ ជាប្រធាន EP លោក​បានធ្វើអស់​ពីសមត្ថភាព​ដើម្បី​អាច​ចុះហត្ថ​លេខា​និងអនុម័ត លើកិច្ចព្រមព្រៀងទាំងពីរនេះផងដែ​រ។ លោក Antonio Tajani ក៏បានសម្ដែងនូវ ​ការសោក​ស្ដោយ​ចំពោះការដែលកិច្ចព្រមព្រៀងទាំងពីរនេះមិនទាន់​ត្រូវបានចុះ ​ហត្ថលេខាដូចគោលបំណង ​ហើយអោយ​ដឹងថែមទៀតថា បន្ទាប់ពីការបោះឆ្នោត EP អាណត្តិថ្មីត្រូវបានសម្រេចរួចរាល់ គឺបញ្ហានានា​ទាក់​ទិន​​ដ​ល់កិច្ចព្រមព្រៀង សំខាន់ៗនេះនឹងត្រូវបានលើក​យកមកពិភាក្សា​តែម្ដង៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ