• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនា​ជាមួយប្រធានសភាជាតិ​បែលហ្ស៊ិកនិងប្រធាន​គណៈកម្មាធិការពាណិជ្ជកម្ម​អន្តរជាតិរបស់ EP​


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាជាតិបែលហ្ស៉ិក លោក Siegfried Bracke 
 

 នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​មក​ដល់​រដ្ឋធានី Brussels នៃព្រះរាជាណាចក្រប៊ែល ហ្ស៊ិក ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសភាអឺរ៉ុប (EP) តាមការ​អញ្ជើញ​របស់ ប្រធាន EP លោក Antonio Tajani ។ បន្ទាប់ពីបានមកដល់អាកាសយានដ្ឋាន លោកស្រី​ប្រធាន​រដ្ឋសភា​ Nguyen Thi Kim Ngan បានអញ្ជើញជួប សន្ទនា ជាមួយប្រធានសភាជាតិបែលហ្ស៉ិក Siegfried Bracke ផងដែរ​។​

ក្នុង​ជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី  Nguyen Thi Kim Ngan បាន​ជូន​ដំណឹង​អំពីស្ថា​ន​ភាព​អភិវឌ្ឍន៍​របស់​វៀត​ណាម​។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសម្តែងនូវបំណងប្រាថ្នា ចង់ជំរុញថែមទៀត រាល់កិច្ចសហ​ប្រតិបត្តិ​ការក្នុង​វិស័យដែល​បែលហ្ស៊ិកមានឧត្តមភាព និងវៀ​តណាមមានតម្រូវការ ដូចជា ថាមពលក​កើតឡើងវិញ វា​យោ​អគ្គិសនី និងថាមពលព្រះអាទិត្យជាដើម។ លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឱ្យភាគីទាំងពីរ ជំរុញ​កិច្ច​សហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ ការថែ​ទាំ​សុខភាព ប្រជាជន កសិកម្ម ការអប់រំនិងការបណ្តុះបណ្តាល។ ធ្វើការផ្លាស់ប្តូរមតិ​អំពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​វៀតណាម - EU (EVFTA) ប្រធានរដ្ឋសភា លោកស្រី​ Nguyen Thi Kim Ngan មាន​បំណង​ថា ​សភាជាតិបែលហ្សីកនឹងបន្តគាំទ្រនិ​ងមានសំលេងដើម្បីជំរុញសភា អ៊ឺរ៉ុបមាន​ផែន​ការ​អនុម័ត​កិច្ច​ព្រម​ព្រៀង​ EVFTA យ៉ាងឆាប់ៗ ដោយសារ ការផ្តល់សច្ចាប័នលើ EVFTA នឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់​ទាំង​វៀតណាមនិងបែលហ្ស៊ិកក៏ដូចជាសហភាពអឺរ៉ុបផងដែរ។

សម្តែង​ក្តីរីករាយចំពោះដំណើរទស្សនកិច្ចនៅបែលហ្ស៉ិកលើកនេះ របស់ប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan, លោក Siegfried Bracke ប្រធានសភាជាតិប៊ែលហ្សីកបានសង្កត់ធ្ងន់ថា ឥឡូវនេះ​គឺជា​ពេល​វេលា​សមស្របសម្រាប់ប្រ ទេសទាំងពីរ ពង្រីកនូវកិច្ចសហប្រតិបត្តិការនៅវិស័យថ្មីៗ ជាពិសេសគឺ​វិស័យ​កសិ​​កម្មតែម្តង។ សម្រាប់កិច្ចព្រមព្រៀង EVFTA, លោក Siegfried Bracke ចង់ឱ្យភាគីទាំងពីរ ធ្វើការ​រួមគ្នាដើម្បី​ពន្លឿន​ដំណើរការនៃការចុះហ​ត្ថលេខានិងផ្តល់សច្ចា ប័នលើកិ​ច្ចព្រមព្រៀងនេះឲ្យបានឆាប់ៗ ហើយបែលហ្សិក​នឹងប្រឹង​ប្រែងអស់ពីសមត្ថភា​ព ដើម្បីជំរុញ​ដំណើរ​ការ​នេះក្នុង​អាណត្តិ​សភា​អឺរ៉ុប​នាពេល​ខាង​មុខ​។

 


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្ដរជាតិ លោក Bernd Lange  
 

ក្នុង​ថ្ងៃដ៏ដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួប សន្ទនា​ជាមួយ​ប្រធាន​គណៈ​កម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិនៃសភាអឺរ៉ុប (EP) លោក​ Bernd Lange ។ ក្នុងជំនួបនេះ លោក​ស្រីប្រធាន​រដ្ឋសភាវៀត​ណាម​បានឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមកំពុងផ្តោ​តលើការអនុវត្តរាល់កិច្ចសន្យាដែលបាន​ ចែងក្នុ​ង​កិច្ចព្រមព្រៀង EVFTA ដោយសុឆន្ទៈនិងមានសកម្មភាពជាក់ស្តែង។  នៅក្នុងកិច្ច​ប្រជុំខែ​ឧសភា​រដ្ឋ​សភា​វៀត​ណាម​នឹងពិចារណា​លើការកែប្រែ​ក្រមព្រហ្ម​ទណ្ឌ​ដើម្បី​ឱ្យបាន​កាន់​តែប្រសើរ​ជាង​តាម​បទដ្ឋាន​ការងារ​អន្តរជាតិ​។ លោកស្រីប្រធានរដ្ឋសភាវៀតណាម ចង់ឱ្យប្រធានគណៈកម្មការពាណិជ្ជកម្មអន្ដរជាតិ គាំទ្រចំពោះ​ការ​ដាក់​បញ្ចូលសំណុំឯកសារ EVFTA ចំនួន ២ និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) ជាអាទិភាព​នៅក្នុង​របៀប​វារៈរបស់​ EP នៅដើមអាណត្តិថ្មី​ផង​ដែរ។

មាន​មតិឆ្លើយតបវិញ លោក Bernd Lange បានជម្រាបថា បច្ចុប្បន្ននេះ សហភាព​អឺរ៉ុប​កំពុង​ផ្តោត​លើកា​រដោះ​ស្រាយនូ​វបញ្ហាមួយចំនួន ដូចជា Bre​xit។ ហេតុដូច្នេះដំ​ណើរការ​នៃការ​ចុះហត្ថលេខា​និង​ការ​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​ EVFTA ត្រូវយឺតយ៉ាវបន្តិច។ ថ្វីត្បិ​តដូច្នេះក៏ដោយ ប៉ុន្តែ EP បាន​ត្រៀមខ្លួនជាស្រេច និ​ងរៀបចំ​គំរោង​ជាក់ស្តែង​សម្រាប់ការចុះហត្ថលេខានិង​អនុម័តលើ EVFTA ។ លោក​ Bernd Lange បា​នឲ្យដឹង​ថែម​ទៀត​ថា ​ការចុះហត្ថលេខានិងការអនុ​ម័តលើ EVFTA អាចនឹងធ្វើឡើងនៅខែមិថុនានិង​ខែកក្កដាខាងមុខ ​ពោលគឺ​ EP បានបញ្ចប់ការ​បោះ ឆ្នោតនិងចាប់ផ្តើមអាណត្តិ​ថ្មី៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top