30/03/2019 11:12 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាម៉ារ៉ុកទទួលបដិសណ្ឋារកិច្ចនិងជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan


 ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ daibieunhandan.vn)
 

 នៅជំនួប​ចរចា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នានឹងបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេស​​គឺថ្នាក់ដឹកនាំជាន់ខ្ពស់។ ភាគីទាំងពីរនឹង បន្តសហ​ប្រតិបតិ្តការ​គ្នាយ៉ាង​ស្អិត​រមួត​នៅ​វេទិកា​អន្តរជាតិ​និង​តំបន់នានា ជា ពិសេសគឺក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សហគមន៍ប្រើប្រាស់ភាសាបារាំង និងចលនាមិន​ចូលបក្សសម្ព័ន្ធ។ 

នា​ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅអគាររដ្ឋសភាម៉ារ៉ុកនៅរដ្ឋធានី Rabat ពិធី ទទួល​បដិ​សណ្ឋារកិច្ច​ប្រធាន​​រដ្ឋ​សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម បាន​ប្រព្រឹត្ត​ទៅយ៉ា​ង មហោឡារឹតក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាម៉ារ៉ុ​កលោក Habib El Malk​i។ បន្ទាប់​​ពីពិធី​ទទួល ភាគីទាំងពីរបានដំណើរការចរចា។

​នៅជំនួបចរចា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នានឹងបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជា​ពិសេស​​គឺថ្នាក់ដឹកនាំ​ជាន់ខ្ពស់។ ភាគី​ទាំងពីរនឹង បន្ត​សហប្រតិ​បតិ្តការ​គ្នាយ៉ាង​ស្អិតរមួត​នៅវេទិកា​អន្តរជាតិ​និង​តំបន់​នានា ជា ពិសេសគឺក្នុងក្របខ័ណ្ឌអង្គការសហ​ប្រជាជាតិ សហគមន៍ប្រើប្រាស់ភាសាបារាំង និងច​លនា​មិនចូលបក្សសម្ព័ន្ធ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរនឹងជំរុញខ្លាំង សកម្មភាពពន្លឿនវិនិយោគ បង្កើន​ការ​ជួបប្រាស្រ័យ​ ការរៀបចំសិក្ខាសាលា វេទិកា ពិព័រណ៍អន្តរជាតិនៅប្រទេ​សនីមួយ​ៗ ផងដែរ។

​​ថ្នាក់​ដឹកនាំទាំងពីរក៏បានពិភាក្សា​លើបញ្ហាអន្តរជាតិ​និងតំបន់មួយ​ចំនួនដែល​ភាគីទាំងពីរមាន​ការយកចិត្ត​ទុកដាក់​ដូចគ្នាផ​ងដែរ។ ប្រធានរដ្ឋសភាវៀ​តណាម លោកស្រី Nguyen Thi Kim Ngan ​បានអះ​អាងនូវគោល​ជំហរដ៏ឥត​ងាករេ​របស់ វៀតណាមនោះគឺដោះស្រាយជ​ម្លោះអធិបតេយ្យភាពដែនដីដោយសន្តិវិ​ធី ​ដោយ ឈរលើ​មូលដ្ឋាន​នៃច្បាប់អន្តរជាតិ ​ដែលក្នុងនោះមានធម្មនុញ្ញអង្គកា​រសហ ប្រជាជាតិ​និង​អនុសញ្ញា​ស្ដីពីច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ​(UNCLOS)។

​បន្ទាប់ពីជំនួបចរចា ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានអញ្ជើញធ្វើជា សហ​អធិបតី​ក្នុងសន្និសីទ​កាសែត​រួម​។ លោកស្រី​ Nguyen Thi Kim Ngan បាន​​អញ្ជើញមានប្រសាសន៍ថា៖ “តាមរយៈ​ការចរចា ខ្ញុំនិង​ឯកឧត្តម​ប្រធាន​រដ្ឋ​សភាម៉ារ៉ុកបានឯកភាពគ្នាបន្ត ជំ​រុញការផ្លាស់ប្ដូរគណៈប្រតិភូ​ជាន់​ខ្ពស់ គណៈ​ប្រតិភូ​នៃស្ថាប័ន​នានាក្រោម​ឱវាទ រដ្ឋសភានិងព្រឹទ្ធសភាម៉ារ៉ុក ក៏ដូចជាជំ​រុញការជួបប្រាស្រ័យរវាង​ប្រជាជន​ជាមួយ ប្រជាជន ដើម្បី​បង្កើន​ការយល់ដឹងគ្នាទៅវិញទៅមក។ ចំពោះជំនួបនីមួយៗ យើង ខ្ញុំនឹងជ្រើសរើសប្រធានបទមួយ ដើម្បីអោយ​រដ្ឋសភាទាំងពីរសិក្សារៀនសូត្រ ចែករំលែកបទពិសោធន៍ជាមួយគ្នា”។

ជាការ​ឆ្លើយ​តប ប្រធានរដ្ឋសភាម៉ារ៉ុកលោក Habib El Malki បានសង្កត់ ធ្ងន់ថា៖​​  “ដំណើរ​ទៃ្សន​កិច្ចលើកនេះរបស់​ប្រធាន​រដ្ឋសភាវៀតណាមគឺជាការអនុ​វត្ត ជាក់ស្ដែងក្រប​ខ័ណ្ឌកិច្ច​សហប្រតិបតិ្តការ​ដែល​ស្ថាប័ន​សភានៃ​ប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ​ទៅមិញ​។ ក្នុងជំនួបចរចា​លើក​នេះ យើង​ខ្ញុំ​សម្រេច​ បានការយោគយល់គ្នាលើវិស័យជាច្រើនដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការ​រវាង ស្ថាប័ន​សភានៃ​ប្រទេស​ទាំងពីរ​។​ ដំណើ​រទស្សនកិច្ច​របស់ប្រធានរដ្ឋ​សភាវៀត​​ណាម​បាន​សរអោយឃើញថា វៀតណា​មគោរពទំ​នាក់​ទំនង​ជាមួយម៉ារ៉ុក។ វៀត ណាមចាត់ទុកម៉ារ៉ុកជាច្រកទ្វារចូល​ក្នុងទ្វីបអាហ្វ្រិក ហើយយើងខ្ញុំចា​ត់ទុក​វៀត ណាម​ជាច្រកទ្វារ​ចូល​ក្នុងអាស៊ាន”។


 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី (រូបថត៖ daibieunhandan.vn)
 

 ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការ​របស់ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan នៅព្រះ​រាជាណាចក្រ​ម៉ារ៉ុក នារសៀលថ្ងៃទី ២៨​ ខែមីនា ភាគីទាំងពីរបានចុះហត្ថលេ​ខា លើ​អនុស្ស​រណៈ​យោគយល់​គ្នានិ​ង កិច្ចសហប្រតិបតិ្តការមួយចំ​នួន សំដៅជំរុញទំនាក់ទំ​នងទ្វេភាគី​អោយកាន់​តែរីក ចម្រើន​យ៉ាង​ខ្លាំង​ក្លាថែម​ទៀត​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ