23/03/2019 12:34 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបអនុប្រធានទី២នៃរដ្ឋសភាកម្ពុជា


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបអនុប្រធានទី២នៃរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី (រូបថត៖VOV)
 

 នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា រដ្ឋ​សភា​និង​ប្រជា​ជន​វៀត​ណាម​មានក្ដី​សោមនស្សរីក រាយយ៉ាងក្រៃលែង​ចំពោះសមិទ្ធផល​ដ៏ធំធេង​និង​គ្រប់​ជ្រុង​ជ្រោយ​ដែល​ប្រជាជន​កម្ពុជា​សម្រេច​បា​ន​ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅ។
 ​
នាថ្ងៃ​ត្រង់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា។ នៅក្នុងជំនួបនេះ លោក​ស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា រដ្ឋសភានិងប្រជាជនវៀតណាមមានក្ដីសោមនស្សរីក រាយយ៉ាង​ក្រៃលែងចំពោះ​សមិទ្ធផល​ដ៏ធំធេង​និង​គ្រប់​ជ្រុង​ជ្រោយ​ដែល​ប្រជាជន​កម្ពុ​ជា​សម្រេច​បានក្នុង​ប៉ុន្មាន​ឆ្នាំក​ន្លង​ទៅ។ អបអរសាទរចំពោះលទ្ធផល​ក្នុងជំនួប ចរចារវាងអនុប្រធានរដ្ឋសភាវៀតណា​មលោក​ស្រី Tong Thi Phong និងអនុ ប្រធា​នទី២នៃរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី​ នោះ លោកស្រី Nguyen T​hi Kim Ngan បានអះអាងថា ​រដ្ឋសភាវៀតណាមនឹងសហប្រតិបត្តិការយ៉ាងស្អិត រមួតជា​មួយរដ្ឋសភានិងព្រឹទ្ធសភាក​ម្ពុជា សំដៅ​ជំរុញ​និងលើកកំពស់ប្រសិទ្ធ ភាព សហប្រតិបតិ្តការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា​កិច្ច សហប្រតិបតិ្តការរវាងរដ្ឋសភាទាំងពីរនៅវេទិកាសភាតំបន់និងអន្តរជាតិនានាផងដែរ។ ទន្ទឹម​នឹង​នោះ ​រដ្ឋសភានៃប្រទេសទាំងពីរនឹងសហការគ្នារៀបចំសកម្ម​ភាព ត្រួតពិនិត្យ​លើការ​អនុវត្ត​សន្ធិសញ្ញា​និង​កិច្ច​ព្រម​ព្រៀងអន្តរជាតិដែលត្រូវ​បានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទៀ​តផង។
 
ជាការ​ឆ្លើយតប អនុប្រធានទី២នៃរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី បាន ជម្រាបថា កម្ពុជា​កំពុង​ខិត​ខំប្រឹង​ប្រែងអភិវឌ្ឍន៍​ប្រទេសជាតិ សំដៅនាំមកនូ​វជីវ ភាពគ្រប់​គ្រាន់​ប្រកប​ដោយ​វិបុលភាព​សម្រាប់​ប្រជាជន​។ ​កម្ពុជាមិនដែលបំភ្លេច ការជួយឧបត្ថម្ភគាំទ្រដ៏ធំធេងរ​បស់ប្រជាជន វៀត​ណាមក្នុង​ការ​តស៊ូ​រំដោះប្រទេស​ជាតិ​រួច​ផុតពីរបបប្រល័យពូជ​សាសន៍ប៉ុលពត ហើយនាំមកនូវការរ​ស់រៀនមាន ជីវិតឡើ​ងវិញ​ក៏ដូច​ជាការរីក​ចម្រើន​នៃប្រទេសកម្ពុជានា​សព្វថ្ងៃ ផងដែរ។ លោក ស្រី ឃួ​ន សុដារី បានចាត់ទុក​ថាដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នៅកម្ពុជា​របស់អគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguye​n Phu Trong កាលពីខែកុម្ភៈឆ្នាំ ២០១៩ក​ន្លងទៅ គឺជា​សាក្ខីភាពសរអោយឃើញថា ទំនាក់ទំនងមិត្តភាពប្រ​ពៃណី រវាងកម្ពុជា​និង​វៀត​ណាម​កំពុង​រីកចម្រើន​យ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយ​ថ្ងៃ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ