ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត ពិសេសវៀតណាម ជប៉ុន
នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសវនាការជាមួយលោក Ryotaro Sugi ឯកអគ្គរដ្ឋទូតពិសេសវៀតណាម ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)
និងឯកអគ្គរដ្ឋទូត ពិសេសវៀតណាម ជប៉ុន លោក Ryotaro Sugi
នៅជំនួបនេះ លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏សកម្មរបស់ លោក Ryotaro Sugi ទៅក្នុងទំនាក់ទំនងមិត្តភាពវៀតណាម ជប៉ុន ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅ តាមរយៈសកម្មភាពមានអត្ថន័យជាច្រើនលើវិស័យវប្បធម៌ សិល្បៈនិងជួបប្រាស្រ័យជាមួយប្រជាជន។ ប្រធានរដ្ឋលោក Tran Dai Quang មានគោលបំណងថា នាពេលខាងមុខ ដោយកិត្យានុភាពរបស់ខ្លួន ឯកអគ្គរដ្ឋទូត Ryotaro Sugi បន្តមានការផ្ដួចផ្ដើមគំនិតនិងសកម្មភាពជាក់ស្ដែងជាច្រើន ដែលរួមចំណែកជំរុញទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរ ហើយជំរុញខ្លាំងការ ផ្សព្វផ្សាយរូបភាពទឹកដីវៀតណាមនៅជប៉ុនទៀតផង។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ryotaro Sugi បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះនឹងរៀបចំមហោស្រពតូរ្យតន្ត្រីវៀតណាម ជប៉ុន ដើម្បីរំលឹកខួបលើកទី ៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតរូបនេះក៏បានបញ្ជាក់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជប៉ុន វៀតណាមឲ្យមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម