• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកនិងកាណាដា


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Daniel J.Kritenbrink។

នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅវៀតណាម លោក Daniel J.Kritenbrink។ ក្នុងជំនួប ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា៖ ក្នុងគោលនយោបាយកិច្ចការបរទេស វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអាមេរិក ហើយមានគោលបំណងបង្កើននិងធ្វើឲ្យស៊ីជម្រៅ​ថែម​ទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិកតាមទិសជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ប្រធានរដ្ឋសភាបានចាត់ទុកថា៖ ទំនាក់ទំនងការពារប្រទេសទ្វេភាគីពោរពេញទៅដោយសក្តានុភាពអភិវឌ្ឍន៍។
វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យមិនរីកសាយភាយអាវុធប្រល័យលោកភេរវកម្មបទល្មើសឆ្លងដែន ដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារ ថាមពលនិងប្រភពទឹក។ លោកស្រី Nguyen Thi Kim Ngan បានគោលបំណងថា៖ រដ្ឋសភានិងរដ្ឋាភិបាលអាមេរិកគាំទ្រជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិកលុបចោលកម្មវិធីត្រួតពិនិត្យត្រីស្រការំអិលនៃក្រសួងកសិកម្មអាមេរិក ដោយសារប្រការនេះនឹងជះឥទ្ធិព​លទៅលើជីវភាពរស់នៅ និងការងារធ្វើរាប់លានកសិករនៅតំបន់វាលសណ្តទន្លេ Cuu Long។ ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យអាមេរិកបន្តជួយវៀតណាមលើកកំពស់សមត្ថភាពសំរាប់កំលាំងប៉ូលីសសមុទ្រ​វៀត​ណាម​បង្កើនកិច្ចសហប្រតិបត្តិការស្តីអំពីការងារស្វែងរក ជួយសង្គ្រោះគ្រោះធម្មជាតិ ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារ ប្រទេសបន្តការរុះរកបំផ្លាញចោលគ្រាប់បែកមីនបោសសម្អាតបរិស្ថាននិងជួយឧត្ថម្ភជន ពិការ​។

ស្តីពីបញ្ហាសមុទ្រខាងកើត វៀតណាមមានគោលបំណងថា៖ សហគមន៍អន្តរជាតិក្នុង នោះមានអាមេរិកបន្តមានសារគោលនយោបាយមុនក៏ដូចជាក្រោយចំពោះបញ្ហាសមុទ្រខាងកើត រួមវិភាគទានការពារសន្តិភាពស្ថិរភាពសុវត្ថភាពសន្តិសុខនាវាចរណ៍អាកាសចរណ៍ នៅសមុទ្រខាងកើត ជំរុញនិងជួយឧបត្ថម្ភដំណើរការ​ទូត​គត្តិយុត្តិ​ នៅសមុទ្រខាងកើត អនុវត្តល្អ DOC ឆ្ពោះទៅ COC និងជួយឧបត្ថម្ភបណ្ដាប្រទេសអាស៊ាន។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិក លោក  Daniel J.Kritenbrink សម្តែងគោលបំណង ថា៖ នាពេលខាងមុខនឹងសហប្រតិបត្តិការយ៉ាងជិតស្និទថែមទៀតជាមួយប្រធានរដ្ឋសភាវៀតណាម គណៈកម្មាធិការគ្រប់ជាន់ថ្នាក់នៃរដ្ឋសភាដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី ឡើងកំពស់ថ្មីមួយលើវិស័យនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មនិងការទូតប្រជាជន។

ជូនដំណឹងជាមួយប្រធានរដ្ឋសភាវៀតណាមស្តីអំពីដំណើរទស្សនកិច្ចខាងមុខនៅ វៀតណាមរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel J.Kritenbrink បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាក៏ដូចជាគោលជំហររបស់អាមេរិកអំពីបញ្ហានៅសមុទ្រខាងកើត តាមទិសដោះស្រាយរាល់ជំលោះដោយសន្តិវិធី បង្កើនសមត្ថភាពការពារសមុទ្រ ក្នុងនោះមានការហ្វឹកហាត់ប៉ូលីសសមុទ្រវៀតណាមសន្យាអំពីការដោះស្រាយផលវិបាកដោយសង្គ្រាមអាមេរិករួមជាមួយវៀតណាមបោសសម្អាតសារធាតុបំពុលនៅព្រលានយន្តហោះ Bien Hoa។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top