ព័ត៌មាន
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទប្រចាំក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុង

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទប្រចាំក្រុមប្រឹក្សាប្រជាជនខេត្ត
ក្រុងនៅភាគខាងកើតណាមបូ
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសន្និសីទជាប្រចាំរបស់ក្រុមប្រឹក្សាប្រជាជន ខេត្ត ទីក្រុងភាគខាងកើតណាមបូ លើកទី២ អាណត្តិ ២០១៦-២០២១។ ប្រធានរដ្ឋសភា លោកស្រី NguyenThi Kim Ngan បានអញ្ជើញចូលរួមសន្និសីទ។
សន្និសីទនេះមានប្រធានបទ៖ បទពិសោធន៍ និងដំណោះស្រាយលើកកំពស់គុណភាព ប្រសិទ្ធិភាពនៃក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ក្នុងការអនុវត្តភារកិច្ច សម្រេចទៅលើបញ្ហាសំខាន់ៗក្នុងតំបន់។
នៅទីនេះ អង្គសន្និសីទបានលើកឡើងស្ថានភាពជាក់ស្ដែង បទពិសោធន៍ល្អដើម្បីតំបន់ផ្សេងៗអាចសិក្សាស្រាវជ្រាវ ដកបទពិសោធន៍ ក្នុងការរៀបចំនិងធ្វើសកម្មភាពនៃក្រុមប្រឹក្សាប្រជាជន រួមចំណែកលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃក្រុមប្រឹក្សាប្រជាជនក្នុងតំបន់ ក៏ដូចជាក្នុងទូទាំងប្រទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម