• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមផ្ញើរលិខិតអំណរគុណជូនចំពោះប្រធានាធិបតីលោក Vladimir Putin រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើរលិខិតដែលសំដែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះការ​ជួយ​ឧបត្ថម្ភដ៏ថ្លែថ្លានិងទាន់ពេលវេលា របស់ប្រធានាធិបតីលោក Vladimir Putin ផ្ទាល់ខ្លួន រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី ដែលជួយវៀតណាមជំនះពុះពារលើផលវិបាកក្រោយពីខ្យល់ព្យុះ Damrey។

 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

មុននោះ ដោយដឹងថា ខ្យល់ព្យុះ Damrey បង្កការខូចខាតដ៏ធ្ងន់ធ្ងរនៅបណ្ដាខេត្តភាគកណ្ដាលវៀតណាម នាថ្ងៃទី ៧ ខែវិច្ចិកា ឆ្នាំ២០១៧ ប្រធានាធិបតីលោក Vladimir Putin បានបញ្ជាឲ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីផ្ដល់ទឹកប្រាក់​ជំនួយចំនួន ៥ លានដុល្លាអាមេរិក សំដៅជួយវៀតណាមជំនះលើផលវិបាកនៃខ្យល់ព្យុះពោលខាងលើ។
តាមការបញ្ជារបស់ប្រធានាធិបតីលោក Putin ដែរ នាយប់ថ្ងៃទី៨ វិច្ចិកា យន្តហោះនៃក្រសួងឆ្មាំស៊ីវិលករណីបន្ទាន់​និងជំនះផលវិបាកគ្រោះមហន្តរាយរុស្ស៊ីដែលដឹកជញ្ជូនទំនិញជួយសង្គ្រោះមនុស្សធម៌របស់រដ្ឋាភិបាល​រុស្ស៊ី​ជូន​ចំពោះជនរងគ្រោះដោយខ្យល់ព្យុះ Damrey នោះបានចុះចតនៅព្រលានយន្តហោះ Cam Ranh ខេត្ត Khanh Hoa៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top