នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានរៀបចំពិធីប្រកាសសៀវភៅមាសច្នៃប្រឌិតវៀតណាម ឆ្នាំ២០១៧។
គណៈចាត់តាំងបានប្រគល់ប័ណ្ណទទួលស្គាល់សម្រាប់សំណង់ និងដំណោះស្រាយច្នៃប្រឌិតវិទ្យាសាស្ត្រ បច្ចេកវិទ្យាចំនួន៧២។ អញ្ជើញថ្លែងមតិ ក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានស្នើ ឲ្យក្រសួង ស្ថាប័ននានារបស់វៀតណាម ផ្តោតការយកចិត្តទុកដាក់ បណ្តុះ បណ្តាលប្រភពធនធានមនុស្ស៖
“ការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតជានិច្ចកាលជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍន៍របស់សង្គម។ ក្នុងសម័យកាលសកលភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរ ជាតិយ៉ាងជ្រាលជ្រៅ ហើយជាពិសេស ក្នុងស្ថានភាពដែលពិភពលោកកំពុង ឈានចូលបដិវត្តន៍ឧស្សាហកម្មលើកទី៤នោះ គឺប្រទេសណាមានសមត្ថភាព ផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិត ប្រទេសនោះនឹងមានឱកាសបោះជំហានទៅមុខ។ រដ្ឋាភិបាល វៀតណាមក៏ជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍វិទ្យា សាស្ត្របច្ចេកវិទ្យា ដើម្បីអ្នកវិទ្យាសាស្ត្រវៀតណាមពង្រីក នូវសមត្ថភាព ការច្នៃ ប្រឌិតរបស់ខ្លួនសម្រាប់ប្រទេសជាតិ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម