• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមនិងសមភាគីឡាវអញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រកងវរសេនាធំ៥២ Tay Tien

នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou រួមទាំងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋសភាវៀតណាមនិង​គណៈ​​ប្រតិភូជាន់ខ្ពស់បក្ស រដ្ឋនិងរដ្ឋសភាឡាវបានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវរៈយុទ្ធជន យុទ្ធ ជន​ពលី​ នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រាកងវរសេនាធំ ៥២ Tay Tien នៅទីរួមខេត្ត Moc Chau ខេត្ត Son La ។ 


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ
លោកស្រី Pany Yothotou អញ្ជើញទស្សនកន្លែងទុកវត្ថុធាតុដើម (រូបថតៈTrọng Đức - TTXVN )

នៅទីនេះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou បានអះអាងថា មណ្ឌលកេរ្តិ៍ដំណែលនេះជានិមិត្តរូបនៃ​ទំនាក់ទំនងសហប្រតិបត្តិការ តស៊ូប្រយុទ្ធរវាងកងទ័ពប្រជាជនឡាវនិងកងទ័ពប្រជាជនវៀតណាម។ ប្រទេស​ទាំងពីរឡាវនិងវៀតណាមនឹងបន្តពង្រីកនូវប្រពៃណីសាមគ្គីពិសេសនេះឲ្យកាន់តែរឹងមាំ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ។

បន្ទាប់ពីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ កងវរសេនាធំ ៥២ Tay Tien មកប្រធានរដ្ឋសភាវៀតណាមនិងសមភាគីឡាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាមនិងឡាវបានអញ្ជើញទៅទស្សនាកសិដ្ឋានចិញ្ញឹមគោយកទឹក​ដោះ និងរោងចក្រច្នៃទឹកដោះគោរបស់ក្រុមហ៊ុនភាគហ៊ុនពូជគោយកទឹកដោះ Moc Chau ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top