នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou រួមទាំងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋសភាវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋនិងរដ្ឋសភាឡាវបានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវរៈយុទ្ធជន យុទ្ធ ជនពលី នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រាកងវរសេនាធំ ៥២ Tay Tien នៅទីរួមខេត្ត Moc Chau ខេត្ត Son La ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ
លោកស្រី Pany Yothotou អញ្ជើញទស្សនកន្លែងទុកវត្ថុធាតុដើម (រូបថតៈTrọng Đức - TTXVN )
នៅទីនេះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yothotou បានអះអាងថា មណ្ឌលកេរ្តិ៍ដំណែលនេះជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបត្តិការ តស៊ូប្រយុទ្ធរវាងកងទ័ពប្រជាជនឡាវនិងកងទ័ពប្រជាជនវៀតណាម។ ប្រទេសទាំងពីរឡាវនិងវៀតណាមនឹងបន្តពង្រីកនូវប្រពៃណីសាមគ្គីពិសេសនេះឲ្យកាន់តែរឹងមាំ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ។
បន្ទាប់ពីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ កងវរសេនាធំ ៥២ Tay Tien មកប្រធានរដ្ឋសភាវៀតណាមនិងសមភាគីឡាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាមនិងឡាវបានអញ្ជើញទៅទស្សនាកសិដ្ឋានចិញ្ញឹមគោយកទឹកដោះ និងរោងចក្រច្នៃទឹកដោះគោរបស់ក្រុមហ៊ុនភាគហ៊ុនពូជគោយកទឹកដោះ Moc Chau ផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម