• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ ខេត្ត Son La


ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអញ្ជើញ
ទៅបំពេញទស្សនកិច្ចការងារនៅ ខេត្ត Son La  (internet) 

ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី Pany Yathotu និងក្រុមការងារបានអញ្ជើញទៅ ខេត្ត Son La (ប្រទេសវៀតណាម) ដើម្បីចូលរួមបណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវនិងលើកទី ៤០ នៃទិវា ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - ឡាវ។

អញ្ជើញថ្លែងមិតនៅក្នុងជំនួបធ្វើការជាមួយលោកស្រី Pany Yathotu នោះលោក Hoang Van Chat លេខាគណៈ​កម្មាធិការ​បក្សខេត្ត Son La បានរាយការជូនចំពោះលោកស្រី Pany Yathotu ស្ដីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Son La និងបណ្ដាខេត្តភាគខាងជើងឡាវ។លោកបានស្នើឲ្យប្រធានរដ្ឋសភាឡាវយកចិត្តទុកដាក់ ជួយឧបត្ថម្ភបណ្ដាខេត្តភាគខាងជើងឡាវវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅច្រកទ្វារព្រំដែន​នានា ហើយបើកទូលាយការអភិវឌ្ឍន៍សម្រាប់មណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែននៃបណ្ដាខេត្តភាគខាងជើង​ឡាវជាមួយខេត្ត Son La។

រីឯខ្លួនវិញ លោកស្រី Pany Yathotu បានសង្កត់ធ្ងន់ថា៖ ឆ្នាំសាមគ្គីភាព មិត្តភាព ឡាវ- វៀតណាម ២០១៧ មានអត្ថនៃយ៉ាងជ្រាលជ្រៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យរវាងឡាវនិងវៀតណាម។ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាមសន្យារួមគ្នាពូនជ្រំ រក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យរវាងឡាវនិងវៀតណាមនឹងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពជារៀងរហូត៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top