
ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមព្រះរាជបុត្រីស៊ុយអែត
បន្តដំណើរបំពេញទស្សនកិច្ចនៅស៊ុយអែត នាព្រឹកថ្ងៃទី៧មេសា (ម៉ោងតំបន់) នៅទីក្រុង Stockholm ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសម្ដែងការគួរសមព្រះរាជបុត្រី Victoria Alice Désirée ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណការជួយឧបត្ថម្ភគាំទ្ររបស់ព្រះរាជវង្សានុវង រដ្ឋាភិបាល និងប្រជាជនស៊ុយអែតសំរាប់វៀតណាម។ ជាពិសេសគឺប្រាក់ជំនួយជាងបីពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលកន្លងទៅ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា៖រាជវង្សានុវង្ស រដ្ឋសភា និងរដ្ឋាភិបាលស៊ុយអែតបន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមរស់នៅ និងធ្វើការនៅស៊ុយអែត ពង្រីកតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ព្រះរាជបុត្រី Victoria Ingrid Alice Désirée វាយតំលៃខ្ពស់ចំពោះសមិទ្ធផលអំពីសេដ្ឋកិច្ច សង្គមកិច្ចដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺការងារកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។ ព្រះរាជបុត្រីក៏ជឿជាក់ថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ស៊ុយអែតនិងវៀតណាមនឹងបន្តអភិវឌ្ឍន៍តទៅទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម