ព័ត៌មាន
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបចំនួន៣
នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំនួន ៣ នោះគឺ ព្រះរាជាណាចក្រស៊ុយអែត ហុងគ្រីនិងសាធារណរដ្ឋឆែក។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៤មេសា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាព្រះរាជាណាចក្រស៊ុយអែត លោក Urban Ahlin ប្រធានរដ្ឋសភាហុងគ្រីសលោក Kover Laszlo និងប្រធានព្រឹទ្ធសភាឆែក លោក Milan Stech។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញ
ទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបចំនួន៣
ប្រទេសដំបូងក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមគឺព្រះរាជាណាចក្រស៊ុយអែត។ ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅ មានការវិវឌ្ឍន៍យ៉ាងសកម្ម។ភាគីទាំងពីមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ។ ពោលគឺប្រធានរដ្ឋសភា លោក Urban Ahlin បានអញ្ជើញមកបំពេញទស្សនកិច្ចវៀតណាមជាផ្លូវការនាខែមេសាឆ្នាំ២០១៥។ ភាគីវៀតណាមមានគណៈ ប្រតិភូរដ្ឋសភាដឹកនាំដោយប្រធានរដ្ឋសភា លោក Nong Duc Manh បានទៅបំពេញទស្សនកិច្ចស៊ុយអែតជាផ្លូវការនានៅឆ្នាំ១៩៩៣។ ក្នុងដំណើរទស្សនកិច្ចនេះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចាជាមួយប្រធានរដ្ឋសភាស៊ុយអែត Urban Ahlin និងជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងបណ្តាបញ្ហា EU Ann Linde ផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម