• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃទំនាក់ទំនងរវាង ខុទ្ទកាល័យប្រធានរដ្ឋទាំងពីវៀតណាមនិងឡាវ


ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃទំនាក់ទំនងរវាង
ខុទ្ទកាល័យប្រធានរដ្ឋទាំងពី វៀតណាម និងឡាវ  (VOV)

នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី ៤ ដល់ ៧ ខែមេសា ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី ៥ មេសា នៅទីក្រុងវៀងចន្ទប្រទេសឡាវ គណៈប្រតិភូខុទ្ទកាល័យប្រធារដ្ឋវៀតណាម ដែលដឹកនាំដោយលោក Dao Viet Trung ប្រធាន​ខុទ្ទកាល័យ​បានជួបសន្ទនាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋ​ឡាវ​លោក Bounnhang Volachith ។ លោក Dao Viet Trung បានរាយការណ៍​ជូន​ចំពោះអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith អំពី​លទ្ធផល​នៃកិច្ចចរចារជាមួយរដ្ឋមន្ត្រីនិងជាប្រធាន ខុទ្ទកាល័យ​​ប្រធានរដ្ឋ​ឡាវ​លោក Khammeang Phongthady  ។ លោក Dao Viet Trung បានឲ្យដឹងថា នាពេលអនាគតភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាព​ជំ​នាញ​សំដៅសម្រេចយ៉ាងល្អកិច្ចការបម្រើថ្នាក់​ដឹកនាំជាន់ខ្ពស់របស់រដ្ឋទាំងពីរវៀតណាម​និងឡាវ ។

រីឯខ្លួនវិញ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith បានវាយតម្លៃខ្ពស់អំពី កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​រវាងខុទ្ទកាល័យប្រធានរដ្ឋវៀតណាមនិងខុទ្ទកាល័យប្រធានរដ្ឋឡាវ នា​រយៈ​​ពេល​កន្លងទៅ ហើយបញ្ជាក់អំពីលទ្ធផល​នៃកិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្ការ​វាងស្ថាប័នទាំងពីរ ​គឺមិនត្រឹមតែជួយអភិវឌ្ឍទំនាក់​ទំនងរវាងខុទ្ទកាល័យ​ប្រធានរដ្ឋទាំងពីរនោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្ម​ពង្រឹងទំនាក់​ទំនង​មិត្តភាពជា​ប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុង​ជ្រោយឡាវ - វៀតណាម។ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ​មានគោល​បំណងថា ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម និង​​ខុទ្ទកាល័យប្រធានរដ្ឋឡាវនឹង បន្តពង្រឹងកិច្ចសហប្រតិបត្តិការ សហការយ៉ាង​ជិតស្និទ្ធប្រកបដោយ​ប្រសិទ្ធិភាព​​បន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍ​និងពូនជ្រុំទំនាក់ទំនងពិសេសវៀតណាម - ឡាវ។

តាម VOV5-វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top