• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Tran Dai Quang ជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou


ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou
 

នារសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou។ ​លោកប្រធាន​រដ្ឋ​បានស្នើថា៖នាពេលខាងមុខនេះ ​រដ្ឋ​សភា​ត្រូវបន្តរួមសហការ ឃ្លាំមើល ក្រើន​រំលឹកជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងកិច្ចព្រមព្រៀងជាន់ខ្ពស់​រវាងប្រទេសទាំងពីរ ពិសេសគឺបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុងកិច្ចប្រជុំ​គណៈ​កម្មាធិការ​អន្តររដ្ឋាភិបាលវៀតណាម-ឡាវ។         ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou វាយតំលៃខ្ពស់តួនាទី​របស់វៀត​ណាម​ កាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។ លោកស្រី បានអះអាងថា៖​ ក្នុងតួនាទីរបស់​ខ្លួន​នឹងជំរុញការអនុវត្តគំរោងការណ៍នានារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ប្រកបដោយដោយប្រសិទ្ធិភាពបំ​ផុត​។ តាមនោះ រួមចំណែកជំរុញទំនាក់ទំនង​ពិសេសវៀតណាម-ឡាវអោយកាន់តែស៊ីជំរៅនិងទូលំទូ​លាយ​ ដើម្បី​​ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក ម៉ាទីន សាំមើរ ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

Top