ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនិងប្រធានជានារី
តំណាងអង្គការអន្តរជាតិនៅវៀតណាម
នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមបានរៀបចំជំនួបប្រាស្រ័យបណ្ដាឯកអគ្គរដ្ឋទូត និងប្រធានជានារីតំណាងអោយអង្គការអន្តរជាតិនៅវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា)។ អញ្ជើញចូលរួមពិធីនេះ មានប្រធានរដ្ឋវៀតណាម លោក Tran Dai Quangនិងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្ញើជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋសមាជិកាក្រុមសមាជិកាសភាវៀតណាម ឯកអគ្គរដ្ឋទូត និងប្រធានជានារី តំណាងអង្គការអន្តជាតិនៅវៀតណាមនូវក្តីជូនពរកក់ក្តៅបំផុត ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា)។ លោកស្រី Nguyen Thi Kim Ngan បានថ្លែងថា៖
“មានភ័ពសំណាងណាស់ ដោយសារវៀតណាមជានិច្ចកាលមានការជួយឧបត្ថម្ភយ៉ាងសកម្មពីសហគមន៍អន្តរជាតិ ដែលក្នុងនោះមានបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានជានារីតំណាងអង្គការអន្តរជាតិនៅវៀតណាម។
តាមនោះ វៀតណាមបានចែករំលែកបទពិសោធន៍ពីប្រទេសផ្សេងៗ បានជួយឧបត្ថម្ភទាំងប្រភពធនធានមនុស្សនិងបច្ចេកទេស ដើម្បីជំរុញដំណើការធ្វើសមាហរណកម្មសម្រេចគោលដៅសហស្សវត្សរ៍ អភិវឌ្ឍន៍និរន្តរភាពនិងកំពុងរួមដំណើរជាមួយវៀតណាម ដើម្បីសម្រេចគោលដៅអិវឌ្ឍន៍នានា ដល់ឆ្នាំ២០៣០៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម