ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន (VNA)
នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងពិធីទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ នៅវៀតណាម លោក Kunio Umeda ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ជ៉ុនជានិច្ចកាលជាដៃគូគួរឲ្យទុកចិត្តរបស់វៀតណាមលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌។ ប្រធានរដ្ឋសភាវៀតណាម បានជូនដំណឺងថា៖ វៀតណាមកំពុងត្រៀមរៀបចំសកម្មដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់ព្រះចៅអធិរាជ្យ និងព្រះអធិរាជ្យានីនាពេលខាងមុខ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Kunio Umeda បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម របស់ព្រះចៅអធិរាជ្យនិងព្រះអធិរាជ្យានីជប៉ុនមានអត្ថន័យដ៏សែនសំខាន់ ដែលកត់សម្គាល់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ហើយនិងជានិមិត្តរូបនៃការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនង រវាងជប៉ុននិងវៀតណាម។ នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ក៏បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម