• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang៖បន្តម្ចាស់ការ ស្វិតស្វាញក្នុងដំណើការខាងមុខ

ក្នុងឱកាសឆ្នាំថ្មីសកល២០១៧ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានចែករំលែកជាមួយសារព័ត៌មាននូវការវាយតំលៃអំពីសមិទ្ធិផលនានាក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ ធ្វើសមាហរណកម្មអន្តរជាតិក៏ដូចជាអំពីឱកាសនិងការសាកល្បងចំពោះប្រទេសជាតិនិងប្រជាជាតិផងដែរ។ លោកប្រធានរដ្ឋបានសំដែងជំនឿចិត្តចំពោះការស្រុះចិត្តគំនិត ការប្ដេជ្ញាចិត្តរបស់ប្រជាជាតិទាំងមូល​ ប្រព័ន្ធនយោបាយទាំងមូលក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនៅដំណើការខាងមុខ។ 

វាយតំលៃអំពីសមិទ្ធិនានារបស់ប្រទេសជាតិក្នុងឆ្នាំ២០១៦ ប្រធានរដ្ឋលោក Tran Dai Quang ឲ្យដឹងថា នេះជាឆ្នាំដំបូងដែលវៀតណាមអនុវត្តន៍សេចក្ដីសំរេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស។ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសកលស្ដារឡើងវិញយ៉ាងយឺតយ៉ាវនិងមានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើននោះ ខឿនសេដ្ឋកិច្ចវៀតណាមបាន​ជំនះពុះពារលើការលំបាកធំៗ។ល្បឿនកំណើន GDP ស្ថិតនៅក្នុងក្រុមកំណើនជួរមុខក្នុងតំបន់។សន្តិសុខសង្គមត្រូវបានយកចិត្តទុកដាក់ជាច្រើនថែមទៀត ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអ។ វៀត​ណាម​បានស្វិតស្វាញតស៊ូការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេស។

ការងារកសាងបក្សនិងប្រព័ន្ធនយោបាយត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ទំនាក់ទំនងកិច្ចការបរទេស ការធ្វើសមាហរណកម្មកាន់តែស៊ីជំរៅ មានប្រសិទ្ធភាព រួមចំណែកលើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ ប្រធានរដ្ឋលោក Tran Dai Quang មានគោលបំណងថា ប្រជាជននៅទូទាំងប្រទេសនិងជនរួមជាតិវៀតណាមនៅឯបរទេសបន្តខំប្រឹងប្រែងក្នុងឋានៈរបស់ខ្លួន ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោល​ដៅ​នានាដែលបានដាក់ចេញ ព្រមទាំងសាមគ្គីគ្នានាំប្រទេសជាតិកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top