• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទទួល​ជួប​សន្ទនា​ឯក​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​និង​អ៊ីរ៉ង់​


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បុង លោក Lee Hyuk ។

​នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅវិមាន​រដ្ឋសភា ប្រធាន​រដ្ឋសភា​វៀត​ណាម ​លោក​​ស្រី Nguyen Thi Kim Ngan​បាន​​អញ្ជើញ​ទទួល​ជួប​សន្ទនា​ជាមួយ​ឯកអគ្គ​រដ្ឋ​ទូត​​កូរ៉េ​ខាងត្បូង លោក Lee Hyuk ដែលមកសំដែង​ការគួរ​សម។ នៅទីនេះ​លោក​ស្រី ​Nguyen Thi Kim Ngan បានអបអរសាទ​រឯកអគ្គ​រដ្ឋទូត​កូរ៉េខាង​ត្បូង មក​បំពេញ​បេសកកម្ម​ថ្មី នៅវៀតណាម។ លោកស្រីអះអា​ងថា ការ​ដែល កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​វៀតណាម​ -​កូរ៉េ​ខាង​​ត្បូង​ត្រូវ​បានអនុម័ត​ចូលជា​ធរ​មាន​រួម ​ជាមួយ​ការ​ដែល​ប្រទេស​ទាំងពីរ ចុះហត្ថលេខាលើ​អនុស្សរណៈ​យោគ​យល់ ​ស្ដីអំ​ពីកិច្ចសហប្រតិ​បតិ្ត​ការពលកម្ម នឹងជំរុញថែមទៀត​ទំនាក់​ទំនង​សហ​ប្រតិបតិ្តការ រវាង​ប្រទេស​​ទាំង​​ពីរ​។

 
លោកស្រី Nguyen Thi Kim Ngan និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Saleh Adibi

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Lee Hyuk ឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង​ និង​ស្ថានទូតកូរ៉េខាង​ត្បូង​ប្រចាំ​វៀត​​ណាម កំពុង​ខំប្រឹង​ប្រែង​ស្វែង​រកវិធាន​ការ​ ដើម្បី​បង្កើនថែម​ទៀតការនាំ​ចូល​ទំនិញ​វៀត​ណាម សំដៅរួម​ចំណែក​​កាត់​បន្ថ​យ​គម្លាត​តុល្យភា​ពាណិជ្ជកម្ម។ 
 
នាព្រឹក​ថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បាន​ទទួល ជួប​សន្ទនា ជាមួយឯក​អគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Saleh Adibi ដែល​មក​សំដែង​ការ​គួរ​សម​ផងដែរ។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan​បាន​ស្នើ​ឲ្យ​អ៊ីរ៉ង់​គាំទ្រ វៀតណាម​ឈរ​ឈ្មោះជា​សមាជិក​មិន​អចិន្ត្រៃ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស​.ប​អាណត្តិ​២០២០-២០២១។ រួមជាមួយ​គ្នា​នោះ ភាគី​ទាំង​ពីរ​ចាំបាច់​ត្រូវ​បង្កើន​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ឆ្ពោះទៅ​គោល​ដៅ ​ទទួល​​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​២​ពាន់​​លាន​ដុល្លាអាមេរិក នាពេលខាង​មុខ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top